អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក បានអនុម័តវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ សម្រាប់អ្នកខ្ចី១២៥.០០០នាក់។
លោក Biden បាននិយាយថា សេចក្តីប្រកាសចុងក្រោយ បាននាំឲ្យមានការលុបចោលបំណុលដែលបានអនុម័តសរុប ធ្វើឡើងដោយរដ្ឋបាលរបស់លោកចំនួន១២៧ពាន់លានដុល្លារ សម្រាប់ជនជាតិអាមេ រិកជិត ៣,៦ លាននាក់។
លោកប្រធានាធិបតី បាននិយាយថា លោក នឹងបន្តវិធានការថ្មីដើម្បីផ្តល់វិធានការសម្រាលបន្ទុកប្រាក់កម្ចីនិស្សិតដល់ជនជាតិអាមេរិក បន្ទាប់ពីតុលាការកំពូល បានរារាំងផែនការរបស់លោកឲ្យលុបចោលបំណុលរាប់ពាន់លានដុល្លារ ហើយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើបាន និងឲ្យបានកាន់តែឆាប់រហ័ស៕

