អាមេរិក៖ សេវាអាកាសធាតុជាតិទីក្រុង Phoenix (NWS) របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា ឆ្នាំនេះជាឆ្នាំមានអាកាសធាតុស្ងួតហួតហែងបំផុតក្នុងកំណត់ត្រា សម្រាប់ទីក្រុង Phoenix រដ្ឋអារីហ្សូណា។
អាកាសយានដ្ឋាន PSH របស់ទីក្រុងនេះ បានជួបប្រទះនូវកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រដែលមានភ្លៀងធ្លាក់ត្រឹមតែកម្រិត ០,១៥អ៊ីញប៉ុណ្ណោះ ពេញមួយរដូវភ្លៀងមូសុងទាំងមូល ដែលជាធម្មតាមានរយៈពេលចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះជាកម្រិតទឹកភ្លៀងទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៨៩៥ នៅពេលដែលទីភ្នាក់ងារអាកាសធាតុ NWS ចាប់ផ្តើមកំណត់ត្រាមក។
ទីក្រុង Phoenix ក៏ធ្លាប់ជួបប្រទះរដូវក្តៅក្តៅបំផុតរបស់ខ្លួនកាលពីខែកក្កដាផងដែរ នៅពេលដែលសីតុណ្ហភាពឡើងដល់លើសពីកម្រិត៤៣អង្សាសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល៣១ថ្ងៃជាប់គ្នា។
លោកស្រីបណ្ឌិត Erinanne Saffell អ្នកជំនាញអាកាសធាតុនៃរដ្ឋអារីហ្សូណា បានពន្យល់ថា ទឹកភ្លៀងនៅរដូវក្ដៅដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម និងកាត់បន្ថយចំហេះព្រៃ ដោយរក្សាបន្លែឱ្យមានជាតិទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្នុងរដូវក្តៅអាចនាំឱ្យបាត់បង់ទឹក និងហានិភ័យខ្ពស់នៃចំហេះព្រៃផងដែរ៕

