គុយបា៖ រដ្ឋាភិបាលក្រុងបាននិយាយថា អគារមួយផ្នែកបានដួលរលំនៅក្នុងរដ្ឋធានី ហាឡាវ៉ាន់ ប្រទេសគុយបាកាលពីយប់ថ្ងៃអង្គារ (៣ តុលា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបន្សល់ទុកមនុស្សយ៉ាងហោចណាស់២នាក់ទៀត ជាប់ខ្លួននៅក្រោមគំនរបាក់បែក។
ការបាក់រលំនៅក្នុងតំបន់ទេសចរណ៍ អូល ហាវ៉ាណា បានបំផ្លាញផ្នែកខាងក្នុងនៃអគារដ៏ចំណាស់មួយ ដែលជាលំនៅឋានរបស់ប្រជាជនចំនួន១៣គ្រួសារ និងមនុស្ស៥៤នាក់។
ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយថ្ងៃកាលពីថ្ងៃពុធ (៤ តុលា) ដើម្បីស្វែងរកមនុស្សពីរនាក់ ដែលនៅសេសសល់ក្នុងបំណែកបាក់បែក បន្ទាប់ពីការដួលរលំផ្នែកទីពីរនៃអាគារនៅពេលព្រឹកព្រលឹម ខណៈដែលខ្យល់ និងភ្លៀងបានបោកបក់ទៅលើទីក្រុងនោះ។
រដ្ឋាភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕

