ហៃទី៖ លោក ឆាល អេឌីសុន (Charles Adison) បាននិយាយនៅក្នុងសាលាមួយក្នុងចំណោមសាលាជាច្រើន ដែលត្រូវបានបំប្លែងទៅជាជំរុំជនភៀសខ្លួនបណ្តោះអាសន្នក្នុងរដ្ឋធានីព័រអូប្រាំងនៃប្រទេសហៃទី ដោយនិយាយអំពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះថា នឹងឃើញកងកម្លាំងបរទេសចូលមកក្នុងប្រទេសនេះថា៖«យើងមានកាតព្វកិច្ចទទួលយកពួកគេ ដើម្បីជួយនគរបាលស្តារសណ្តាប់ធ្នាប់ឡើងវិញ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនហៃទីប្រហែល ២០០.000 នាក់ត្រូវបានផ្លាស់ទីលំនៅ ចំពេលមានអំពើហិង្សាកាន់តែខ្លាំងឡើង ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានធ្វើការសម្លាប់ដោយគ្មានរើសមុខ ការចាប់ជំរិត ការចាប់រំលោភជាក្រុម និងដុតបំផ្លាញផ្ទះរបស់ប្រជាជន។
កាលពីមួយឆ្នាំមុន រដ្ឋាភិបាលដែលមិនបានជាប់ឆ្នោតរបស់ប្រទេសហៃទី បានស្នើសុំជំនួយជាបន្ទាន់ពីកងកម្លាំងប្រដាប់អាវុធបរទេស ប៉ុន្តែវាមិនទាន់ដល់ខែកក្កដាទេ ដែលប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងគេ ដែលស្នើឲ្យដឹកនាំកងកម្លាំងបែបនេះ ហើយកាលពីថ្ងៃចន្ទ ប្រទេសនេះ ត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក ណិបទូន ដ្យូឌូនី (Neptune Dieudonne) ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្ន នៅទីប្រជុំជន រិក សៀធឺ (Rex Theatre) បាននិយាយថា៖«ប្រសិនបើពួកគេធ្វើការងារ ស្របតាមអ្វី ដែលពួកគេនិយាយ វាអាចល្អសម្រាប់ពួកយើង យើងអាចត្រឡប់ទៅផ្ទះសម្បែងរបស់យើងវិញបាន»៕


