ក្រុមម៉ូតូទឹកកម្ពុជា បន្ដឈ្នះមេដាយមាស-ប្រាក់ ៤គ្រឿងទៀត ក្នុងព្រឹត្តិការណ៍​កម្រិត​ពិភពលោក នៅអាមេរិក

2023/10/05 05:13:06 pm        515

ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងទៀតហើយ រួមមានមេដាយមាស ២ និងប្រាក់ ២ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ។

តាមការបញ្ជាក់របស់កីឡាករ សាលី អ៊ូម៉ើត ដែលជាប្រធានក្រុម សម្រាប់ការប្រកួតថ្ងៃទី២ នេះ ក្រុម​កីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ដោយធ្វើការប្រកួត ៣នាក់ សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ ក្នុងនោះកីឡាករ សាលី ហ្វីលីន ដែលឈ្នះមេដាយមាស ១ និងប្រាក់ ១ កាលពីម្សិលមិញ បាន​បន្ដឈ្នះមេដាយមាស ១ និងប្រាក់ ១គ្រឿងបន្ថែមទៀត ។

ចំណែកមេដាយ ២គ្រឿងទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១ និង​កីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ។ សរុបពេលនេះ ក្រុម​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿងហើយ ពោលគឺមានមេដាយមាស ៣ និងមេដាយប្រាក់ ៣គ្រឿង។

ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ដោយក្រុមម៉ូតូទឹកកម្ពុជា នៅសល់កីឡាករ ៣រូបទៀត ដែលត្រូវបន្ដការប្រកួតរហូតដល់ ៦វិញ្ញាសា ក្នុងនោះមានកីឡាករ សាលី អ៊ូមើត, ម៉ីន មូស្ដាន់ និងសិស្សប្អូន សាលី ហ្វីលីន ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅ​សហរដ្ឋ​អាមេរិក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កីឡាករ សាលី អ៊ូមើត ដែល​ជា​ប្រធាន​ក្រុមបានដឹកនាំកីឡាករវ័យក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូប​ត្រូវ​ធ្វើ​ការ​ប្រកួត ដែលមាន សាលី អ៊ូមើត ផ្ទាល់, កៃ វ៉ាន់ស៊ីដែន, មីន មូស្ដាន់ និង មីន អូស្មាន់ ។ រីឯ ៤នាក់​ទៀត គឺកីឡាករថ្នាល ដែលចូលរួមរៀនសូត្រ និងដក​ស្រង់​បទ​ពិសោធន៍​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោកនេះ សម្រាប់យកមកអនុវត្តក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​អន្ដរជាតិនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        54
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        424

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm