ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ បានបញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី នៅ​តំបន់​ប្រាសាទ​បេ​មាលា

2021/06/02 02:02:54 pm        314

សៀមរាប ៖ ក្រុមការងារ ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ និង​ក្នុង​ឧទ្យាន​អង្គរ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​ផ្ទី ដែល​ស្ថិតនៅ​កណ្ដាល​បារាយណ៍​នៃ​ប្រាសាទ​បេង​មាលា​។ គម្រោង​ជួសជុល​នេះ ​គឺធ្វើឡើង​ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន​។

ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ​មានប្រសាសន៍​នៅ​ថ្ងៃទី​០១​ខែ​មិថុនា ម្សិលមិញ​ថា គម្រោង​ជួសជុល​ប្រាសាទ​ផ្ទី​ បានសម្រេច​រួចរាល់​ហើយ​នៅ​ចុងខែ​ឧសភា​ នេះ បន្ទាប់ពី​ចាប់​ផ្តើម​ដំណើរការ​នៅ​ដើមខែមេសា​។ នៅ​ដើមខែ មីនា ការធ្វើ​កំណាយ​ពិនិត្យ​រចនា​សម្ព័ន្ធ​ប្រាសាទ​នេះ​បាន​ចាប់ផ្តើម​ និង​ឈាន​ដល់​ការ​ជួសជុល​លើក​តម្លៃ​ឡើងវិញ ​ក្រោម​ការចូលរួម​ពី​វិស័យ​ឯកជន គឺ​លោកជំទាវ ម៉ៅ ម៉ា​ល័យ ​កែ គឹម​ម​យ៉ាន ​ក្នុង​បំណង​ដើម្បី​ចូលរួម​អភិរក្ស​មរតក​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន គម្រោង​ជួសជុល​នេះ ​មានការ​លំបាក​បន្តិច​ដែរ ព្រោះ​ការដ្ឋាន​ស្ថិតនៅ​កណ្ដាល​បារាយណ៍ ក្នុងព្រៃ ​ហើយ​ផ្លូវ​ធ្វើដំណើរ​មាន​ភាព​តូច​បន្ដិច ​ដែល​ពិបាក​ក្នុង​ការ​ដឹកជញ្ជូន​ថ្ម​តាម​រថយន្ត​ធុន​ធ្ងន់​។ យ៉ាងណា ​ឯកឧត្តម គឹម សុ​ធិ​ន ​បានបង្ហាញ​សុទិដ្ឋិនិយម ​និង​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ជាមួយ​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​នេះ ​ពិសេស​ប្រាសាទ​ដែល​បាន​ដួល​រលំ​ឃើញតែ​គំនរ​ដុំថ្ម​ហើយ​បាន​ខិតខំ​រក​ផ្គុំ​ឱ្យ​មាន​រូបរាង​ឡើងវិញ​។

ប្រាសាទ​ផ្ទី​ ដែល​ស្ថិតនៅ​ចំ​កណ្តាល​បារាយណ៍​ប្រាសាទបេង​មាលា​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ មាន​លក្ខណៈ​ជា​សំណង់​ថ្មបាយក្រៀម រាង​ការេ ប្រវែង​១៥​ម៉ែត្រ​បួន​ជ្រុង និង​មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​កម្ពស់​១​ម៉ែត្រ ។​ នៅ​ចំ​កណ្តាល គេ​តម្កល់​រូប​ព្រះពុទ្ធ​ប្រក់​នាគ​សរុប​ទាំង​ខឿន​កម្ពស់​៦,៥​ម៉ែត្រ​អំពី​ថ្មភក់ ​ដែល​ទំនងជា​ត្រូវបាន​សាង​សង់​ឡើង​រវាង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ​ទៅ​ចុង​សតវត្ស​ទី​១២៕

អត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm