កាលពីថ្ងៃពុធប្រទេសគុយបា បាននិយាយថាខ្លួនបានរកឃើញកំណើនគួឲ្យកត់សំគាល់ ក្នុងលំហូរជនអន្តោប្រវេសន៍របស់ខ្លួន ឆ្លងកាត់ផ្លូវមិនសមរម្យទៅភាគខាងជើង ឆ្លងកាត់អាមេរិកកណ្តាលក្នុងរយៈពេលច្រើនសប្តាហ៍ ច្រើនខែ កន្លងទៅនេះ ដោយដាក់កំហុសលើបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើឲ្យជាប់គាំងសេដ្ឋកិច្ច និងការភៀសខ្លួនក្នុងកំណត់ត្រាខ្ពស់។

ជនអន្តោប្រវេសន៍រាប់ពាន់នាក់បានចូលមកសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំង ដែលក្លាយជាផ្លូវនៃការធ្វើអន្តោប្រវេសន៍សកល ធ្វើឡើងដោយប្រជាជនភៀសខ្លួនចេញពីអំពើហិង្សា ភាពលំបាកសេដ្ឋកិច្ច និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ នៅអាមេរិកឡាទីន អាហ្វ្រិក និងអាស៊ី។

ក្រសួងការបរទេសកោះកុម្មុយនីស្តមួយនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលជនអន្តោប្រវេសន៍កើនឡើងម្តងទៀត វារួមមានទាំងការកើនឡើងចំនួនប្រជាជនគុយបាផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា អំឡុងពេលកាលពីច្រើនសប្តាហ៍ ច្រើនខែកន្លងទៅនេះលំហូរការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី របស់ពលរដ្ឋគុយបាឆ្លងកាត់ច្រករបៀងអាមរិកកណ្តាលឆ្ពោះទៅសហរដ្ឋអាមេរិកបានជួបប្រទះកំណើនគួឲ្យកត់សំគាល់។
យោងតាមទិន្ន័អង្គភាពការពារព្រំដែន និងគយសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំនួនកើនឡើងខ្ពស់របស់ប្រជាជនគុយបា បានទៅដល់ព្រំដែនសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីការធ្វើអន្តោប្រវេសន៍ទៅកាន់ភាគខាងជើង ពីប្រទេសនីការរ៉ាហ្គ័រ ទៅកាន់ប្រទេសម៉ិកស៊ិក។