សារព័ត៌មាន Bild បានរាយការណ៍កាលពីថ្ងៃទី៤ ខែតុលា ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់ អាល្លឺម៉ង់និងអ៊ុយក្រែន និងការអត្ថាធិប្បាយពីមុនរបស់លោកអធិការបតី អូឡាហ្វ សូល ( Olaf Scholz) ថា អាល្លឺម៉ង់ នឹងមិនបញ្ជូនមីស៊ីលTaurusរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែនទេ ដោយសារលោកអធិការបតីព្រួយបារម្ភ។

ទោះបីជាការបញ្ជូននេះមិនត្រូវបានបដិសេធជាដាច់ខាតនៅពេលអនាគត ហើយអាល្លឺម៉ង់មិនបានបដិសេធជាផ្លូវការនូវសំណើរបស់អ៊ុយក្រែនក៏ដោយ វាត្រូវបានចាត់ទុកថា «មិនទំនងជា»ថាមីស៊ីល នឹងត្រូវបានបញ្ជូននោះទេ។
មីស៊ីលTaurus គឺជាប្រធានបទនៃការពិភាក្សា និងការជជែកដេញដោលជាច្រើន ដោយមានការស្ទាក់ស្ទើរជាច្រើនរបស់អាល្លឺម៉ង់ ដែលកើតចេញពីការរំពឹងទុកនៃមីស៊ីលដែលត្រូវបានប្រើប្រាស់ នៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។
ប្រទេសអ៊ុយក្រែន បានទទួលមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងទៀតពីសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជា Storm Shadow ពីចក្រភពអង់គ្លេស និង SCALP ដែលផលិតដោយបារាំង ប៉ុន្តែ មីស៊ីលTaurus មានរយៈចម្ងាយឆ្ងាយជាងយ៉ាងខ្លាំង។

