របាយការណ៍សារព័ត៌មានបាននិយាយថា ប្រទេសជប៉ុនបានចាប់ផ្ដើមបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រវបានធ្វើប្រព្រឹត្តិកម្មរួចជុំទីពីរ ចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា លេខ១ ដែលបានរងការខូចខាត នៅថ្ងៃព្រហស្បតិ៍ (៥ តុលា) នេះ ខណៈភាពតានតឹងជាមួយបណ្ដាប្រទេសជិតខាងជុំវិញបញ្ហានេះ កាន់តែខ្លាំងក្លាឡើង។

ក្រុមហ៊ុន Tepco បាននិយាយថា ខ្លួនបានបញ្ចប់ការត្រួតពិនិត្យបន្ទាប់ពីការបញ្ចេញដំបូង ដែលបានបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញា ដោយនិយាយថា ខ្លួនបានមិនរកឃើញហេតុផលគ្រោះថ្នាក់ណាមួយដើម្បីផ្លាស់ប្តូរនីតិវិធីបង្ហូរទឹកនេះទេ។
នៅក្នុងការបង្ហូរទឹកជុំទី១ ក្រុមហ៊ុននេះបាននិយាយថា ទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចសរុបចំនួន៧.៧៨៨តោន ត្រូវបានសម្លាប់មេរោគ និងបង្ហូរចេញដោយសុវត្ថិភាព ដោយគ្មានបញ្ហាអ្វីឡើយ។ ទីភ្នាក់ងារនេះបាននិយាយថា នៅក្នុងជុំទី២ នេះ ប្រហែលជាបរិមាណទឹកដូចគ្នានឹងជុំទី១នោះ ត្រូវបានកំណត់ថានឹងបញ្ចេញក្នុងរយៈពេល១៧ថ្ងៃ។
បន្ទាប់ពីការបង្ហូរទឹកដំបូង ប្រទេសជប៉ុនបានឃើញប្រតិកម្មតបភ្លាមៗជាច្រើន ជាពិសេសពីប្រទេសចិនដោយមានការដាក់បម្រាបលើអាហារសមុទ្រ ការហៅទូរស័ព្ទរំខានរាប់ពាន់ករណីពីលេខទូរស័ព្ទចិន។
ទោះបីជាមានបម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនក៏ដោយ ក៏ទូកនេសាទរបស់ចិនជាច្រើនគ្រឿងត្រូវបានគេរាយការណ៍ថា នៅតែបន្តប្រតិបត្តិការនៅក្នុងតំបន់ដូចគ្នាទៅនឹងនាវារបស់ជប៉ុនដែរ។
ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ី ស្របពេលមានទំនាក់ទំនងកាន់តែតានតឹងជាមួយជប៉ុន កំពុងពិចារណាលើវិធានការស្រដៀងគ្នានេះលើអាហារសមុទ្ររបស់ជប៉ុនផងដែរ៕

