ការប្រជែងដើម្បីជំនួសប្រធានសភា ដែលត្រូវបានបណ្តេញចេញពីតំណែង លោក Kevin McCarthy បានចាប់ផ្តើមកាលពីថ្ងៃពុធ (៤ តុលា) ខណៈលោក Steve Scalise សមាជិកសភាបក្សសាធារណៈរដ្ឋលំដាប់ទី២ និងលោក Jim Jordan ដែលជាអ្នកប្រឆាំងនាំមុខគេរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន បាននិយាយថា ពួកគេនឹងប្រកួតប្រជែងសម្រាប់មុខតំណែងប្រធានសភាមួយនេះ។

សមាជិកសភាទាំងពីររូបនេះ អាចត្រូវបានចូលរួមប្រកួតប្រជែងដោយបេក្ខជនមួយចំនួនផ្សេងទៀត នៅក្នុងអ្វីដែលអាចជាសមរភូមិដ៏យូរ និងស្មុគស្មាញ ដើម្បីបំពេញមុខតំណែងនៅក្នុងសភា ដែលគណបក្សសាធារណរដ្ឋកាន់កាប់ភាគច្រើនមួយនេះ។
ការដកតំណែងលោក McCarthy ជាប្រវត្តិសាស្ត្រកាលពីថ្ងៃអង្គារ ដែលជំរុញដោយក្រុមបះបោររបស់សមាជិកគណបក្សសាធារណរដ្ឋ គឺជាលើកទីមួយហើយ ដែលសភាបានដកមេដឹកនាំរបស់ខ្លួនចេញពីតំណែង ដែលមានលំដាប់ទីពីរនៅក្នុងជួរប្រធានាធិបតី បន្ទាប់ពីអនុប្រធានាធិបតី។
គណបក្សសាធារណរដ្ឋ បានកំណត់ការបោះឆ្នោតនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកស្នងតំណែងថ្មី ហើយនឹងត្រូវជួបប្រជុំគ្នាមួយថ្ងៃមុន ដើម្បីស្តាប់ការជជែកពីបណ្ដាបេក្ខជនផងដែរ៕
