ក្រោយ​ប្រកាស​បញ្ជី​កីឡាករ​ចុង​ក្រោយ គ្រូ​អង់គ្លេស​ថា​ឡើង​មិន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Euro គឺជា​បរាជ័យ​

2021/06/02 02:45:29 pm        133

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជំរើសជាតិ​អង់គ្លេស ​លោក Gareth Southgate បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦នាក់​ចុងក្រោយ​ជា​ផ្លូវការ ​សំរាប់​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អឺ​រូប Euro ២០២០ ខាងមុខនេះ​។

​​កីឡាករ ៧​នាក់​ត្រូវ​បាន​កាត់​ចេញពី​បញ្ជី​បឋម ៣៣​នាក់​ដំបូង​ក្នុង​នោះ​មាន Mason Greenwood និង Jesse Lingard មាន​របួស​ភ្លៅ ​ខណៈ​កីឡាករ​ផ្សេងទៀត​ត្រូវ​បាន​កាត់ចេញ​រួមមាន​អ្នកចាំទី Aaron Ramsdale, Ben White, Ben Godfrey, James Ward-Prowse និង Olie Watkins​។ ​​មាន​ន័យ​ថា​ បញ្ជី​ឈ្មោះ​កីឡាករ ២៦នាក់​ចុង​ក្រោយនេះ​ មិន​មាន​កីឡាករ​ថ្មី​ដែល​មិន​ធ្លាប់​បាន​កោះហៅ​នោះ​ទេ​។​ ​​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​ថា ប្រសិន​អង់គ្លេស​មិន​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ នោះ​គឺជា​បរា​ជ័យ​ហើយ​។

បញ្ជី​កីឡាករ​ទាំងស្រុង​រួមមាន​អ្នកចាំទី​៖ Dean Henderson (Man Utd), Sam Johnstone (West Brom), Jordan Pickford (Everton)​។​ ​​ខ្សែការពារ​៖ John Stones (Man City), Luke Shaw (Man Utd), Harry Maguire (Man Utd), Trent Alexander-Arnold (Liverpool), Kyle Walker (Man City), Tyrone Mings (Aston Villa), Reece James (Chelsea), Conor Coady (Wolves), Ben Chilwell (Chelsea), Kieran Trippier (Atletico Madrid)​។​ ​​ខ្សែបំរើ​៖ Mason Mount (Chelsea), Declan Rice (West Ham), Jordan Henderson (Liverpool), Jude Bellingham (Borussia Dortmund), Kalvin Phillips (Leeds)​។​ ​​ខ្សែប្រយុទ្ធ​៖ Harry Kane (Tottenham), Marcus Rashford (Man Utd), Raheem Sterling (Man City), Dominic Calvert-Lewin (Everton), Phil Foden (Man City), Jack Grealish (Aston Villa), Jadon Sancho (Borussia Dortmund), Bukayo Saka (Arsenal)​។​ ​​អង់គ្លេស​ស្ថិត​ក្នុង​ពូ​ល D ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រូ​អាស៊ី​ថ្ងៃ​ទី១៣ ខែ​មិថុនា​នេះ មុន​បន្ត​ជួប​ជាមួយ​ស្កុ​ត​ឡេ​ន​ថ្ងៃ​ទី​១៨ និង​ចុងក្រោយ​ជួប​ឆេ​ក​ថ្ងៃ​ទី​២២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm