ជប៉ុន ៖ រដ្ឋាភិបាលជប៉ុន បានស្នើសុំឲ្យតុលាការ ចេញសេចក្តីបង្គាប់ឲ្យកោះ Okinawa អនុម័តការពិនិត្យឡើងវិញចំពោះគម្រោងចាក់បំពេញដីរបស់រដ្ឋាភិបាលកណ្តាលសម្រាប់ការផ្លាស់ប្តូរទីតាំងមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅក្នុងខេត្តភាគនិរតី។
ទីក្រុងតូក្យូ មានផែនការផ្លាស់ប្តូរស្ថានីយ៍ទ័ពអាកាសខេត្ត Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក ពីទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើនបំផុត ទៅកាន់ទីតាំងជិតឆ្នេរសមុទ្រ នៅតំបន់ Henoko ក្នុងទីក្រុង Nago។
ប៉ុន្តែដី នៅទីតាំងដែលបម្រុងទុកនោះ ត្រូវរៀបចំឡើងវិញ ដែលត្រូវបានគេមើកឃើញថា ទន់ជ្រាយខ្លាំង។ រដ្ឋាភិបាលកណ្តាលក្រោយមក បានអនុវត្តការអនុញ្ញាតពីខេត្តនោះ ដើម្បីពិនិត្យផែនការឡើងវិញ និងការអនុវត្តន៍ការងារបន្ថែមកម្លាំង។
កាលពីខែមុន តុលាការកំពូលរបស់ប្រទេសជប៉ុន បានច្រានចោលការអំពាវនាវរបស់កោះ Okinawa ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលដោយប្រកាន់ខ្ជាប់គោលការណ៍ណែនាំរបស់រដ្ឋាភិបាលកណ្តាលសម្រាប់ខេត្តនេះ ដើម្បីអនុម័តការផ្លា់ស់ប្តូរទៅកាន់ផែនការរៀបចំឡើងវិញ។
ទីក្រុងតូក្យូ បានកំណត់ថ្ងៃពុធ ជាកាលបរិច្ឆេទកំណត់សម្រាប់ការអនុម័តដោយអភិបាលកោះ Okinawa លោក Tamaki Denny។ ប៉ុន្តែលោក Tamaki កាលពីថ្ងៃពុធ បានប្រាប់រដ្ឋាភិបាលកណ្តាលថា វាជាការពិបាកដើម្បីផ្តល់ការអនុម័តនៅត្រឹមថ្ងៃផុតកំណត់នេះ ដោយនិយាយថា ខេត្តរបស់លោក នៅមិនទាន់ឈានដល់ការសម្រេចចិត្តលើបញ្ហានេះនៅឡើយ។

