ក្រុមហ៊ុន Google បញ្ចេញទូរស័ព្ទម៉ូឌែល Pixel 8 និងនាឡិកាឆ្លាតវៃ ជាមួយនឹងមុខងារ AI ថ្មី

2023/10/05 09:48:17 pm        76

អាមេរិក ៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet កាលពីថ្ងៃពុធ (៤ តុលា) បានដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនម៉ូឌែល ភីកសែល៨ (Pixel 8) និងនាឡិកាឆ្លាតវៃថ្មីមួយ ដែលរួមបញ្ចូលបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត (AI) របស់ខ្លួនកាន់តែស៊ីជម្រៅ ទៅក្នុងឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុននេះ។

ទូរស័ព្ទស្មាតហ្វូនម៉ូឌែល ភីកសែល របស់ក្រុមហ៊ុន Google ត្រូវបានរចនាឡើងដើម្បីបង្ហាញពីមធ្យោបាយដែលបណ្ដាផលិតផលរបស់ Android រុញដែនកំណត់នៃបច្ចេកវិទ្យាដែលមានស្រាប់។ ក្រុមហ៊ុន Google បានពង្រឹងស៊េរីទូរស័ព្ទ ភីកសែល ជាមួយនឹងប្រព័ន្ធដំណើរការទំនើបចុងក្រោយបំផុតរបស់ខ្លួន ដែលមានឈ្មោះថា ត្រនស័រ ជីស៊ីរ (Tensor G3)។ បន្ទះឈីបផ្ទាល់ខ្លួនថ្មីរបស់ក្រុមហ៊ុន Google មានសមត្ថភាពបច្ចេកវិទ្យា AI និងម៉ាស៊ីនពង្រឹងសម្ថភាពបន្ថែមទៀត ដែលឱ្យអ្នកប្រើប្រាស់អាចបំបែកទិន្នន័យបានកាន់តែច្រើននៅលើឧបករណ៍ និងក្នុងប្រព័ន្ធផ្ទុកទិន្នន័យ។

បណ្ដានាយកប្រតិបត្តិនៃក្រុមហ៊ុននេះ បាននិយាយនៅក្នុងព្រឹត្តិការណ៍ ម៉េត បាយ ហ្គូហ្គល (Made by Google) ក្នុងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា លក្ខណៈពិសេស AI អាចជួយក្នុងការថតរូប សង្ខេបទិន្នន័យគេហទំព័រ និងទប់ស្កាត់ការហៅទូរស័ព្ទដែលមិនមានប្រភពច្បាស់លាស់។ ទូរស័ព្ទ ភីកសែល៨ ប្រូ (Pixel 8 Pro) មានកម្មវិធីទែម៉ូម៉ែត្រដើម្បីវាស់សីតុណ្ហភាពរាងកាយ ដោយមានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថ ផងដែរ។

តម្លៃចាប់ផ្តើមពី៦៩៩ដុល្លារ សម្រាប់ទូរស័ព្ទ ភីកសែល៨ និងតម្លៃ៩៩៩ដុល្លារ សម្រាប់ទូរស័ព្ទ ភីកសែល៨ ប្រូ ដោយកើនឡើងចំនួន១០០ដុល្លារ ច្រើនជាងម៉ូឌែលជំនាន់មុន ហើយទូរស័ព្ទទាំងនោះនឹងមានលក់ចាប់ពីថ្ងៃទី១២ ខែតុលា ខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៍បញ្ចេញឧបករណ៍ម៉ូឌែលថ្មីនោះ ក្រុមហ៊ុននេះក៏បានប្រកាសអំពីនាឡិកាឆ្លាតវៃ ភីកសែល វ៉ច សេរី២ (Pixel Watch 2) ដែលមានតម្លៃចាប់ពី៣៤៩ដុល្លារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm