អាមេរិក ៖ មេដឹកនាំមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Chuck Schumer បានបញ្ជាក់ថាលោកនឹងដឹកនាំគណៈប្រតិភូទ្វេបក្សព្រឹទ្ធសភា ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយនេះ។ កាលពីថ្ងៃពុធ លោក Schumer បាននិយាយថា គណៈប្រតិភូ នឹងរួមមាន សមាជិកគណបក្សប្រជាធិបតេយ្យចំនួន៣រូប និងគណបក្សសាធារណៈរដ្ឋចំនួន៣រូប។
លោក Schumer បាននិយាយថា ដំណើរទស្សនកិច្ចរបស់ពួកគេ នឹងផ្តោតលើការប្រកួតប្រជែងសេដ្ឋកិច្ច និងសន្តិសុខ សន្តិសុខជាតិសហរដ្ឋអាមេរិក និងការដឹកនាំសកលក្នុងវិស័យបច្ចេកវិទ្យាឈានមុខ។
លោកបាននិយាយថារដ្ឋាភិបាលចិន ត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីធានាបានកម្រិតមួយដែលដើរតួនាទីក្នុងវិស័យនេះ ដូច្នេះពាណិជ្ជកម្មសហរដ្ឋអាមេរិក និងបុគ្គលិកសហរដ្ឋអាមេរិក មានឱកាសប្រកួតប្រជែងដោយយុត្តិធម៌ក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខ។ ព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ លោក Jon Ossoff ដែលនឹងធ្វើដំណើរទស្សកិច្ចជាមួយលោក Schumer បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយNHK ថាកិច្ចសន្ទនាគឺមានសារៈសំខាន់ក្នុងការអនុវត្តន៍ទំនាក់ទំនងអន្តរជាតិ។ លោកនិយាយថាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលកិច្ចសន្ទនាជាបញ្ហាសំខាន់នោះ គឺត្រូវកាត់បន្ថយហានិភ័យនៃការរីកកាន់តែធំការមិនយកចិត្តទុកដាក់ ឬជម្លោះ។
អ្វីដែលបានធ្វើឲ្យមានភាពតានតឹងរួចទៅហើយនោះ គឺទំនាក់ទំនងទ្វេភាគី ដែលធ្វើឲ្យកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត បន្ទាប់ពីអតីតប្រធាសភាសហរដ្ឋអាមរិក លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចកោះតៃវ៉ាន់ កាលពីខែ សីហា ឆ្នាំមុន។ ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ចូនសមាជិកសំខាន់ៗរបស់រដ្ឋបាលលោក ទៅកាន់ប្រទេសចិន។

