សៀមរាប៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ «សារមន្ទីរតេជោសន្តិភាព» ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប (ក្បែរផ្លូវទៅព្រលានយន្តហោះថ្មីនិងផ្លូវជាតិ ៦A»។
ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ដំណើរការសាងសង់សារមន្ទីរតេជោសន្តិភាព អាចនឹងប្រព្រឹតិ្តទៅចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថា មរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រដ៏កំសត់នេះ នឹងត្រូវបានរៀបចំចងក្រង និងដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពនេះ សម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយៗទៀត បានសិក្សាស្វែងយល់ពីគុណតម្លៃដ៏មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម៕



