មនុស្ស ១៤នាក់ ស្លាប់ និង ១០២នាក់ បាត់ខ្លួន ក្រោយបឹងទឹកកកឥណ្ឌាបាក់ច្រាំង ដោយសារភ្លៀងធ្លាក់ខ្លាំង

2023/10/05 10:24:21 pm        308

ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់ និង ១០២នាក់ផ្សេងទៀត ក្នុងនោះរួមទាំងបុគ្គលិកយោធាយ៉ាងហោចណាស់ ២២នាក់ បានបាត់ខ្លួន នៅភាគឦសានប្រទេសឥណ្ឌា គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យច្រាំងបឹងទឹកកកមួយបានបាក់ ដែលបង្កឲ្យមានទឹកជំនន់យ់ាងគំហុកភ្លាមៗហូរចុះតាមតំបន់ជ្រលងភ្នំ។

អាជ្ញាធរបានឲ្យដឹងថា គ្រោះមហន្តរាយដែលបានប៉ះពាល់ដល់អាយុជីវិតមនុស្សចំនួន ២២.០០០នាក់ គឺជាព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់ថ្មីចុងក្រោយបំផុត នៅតំបន់ភ្នំរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមហន្តរាយនេះត្រូវបានស្តីបន្ទោសទៅលើបម្រែបម្រួលអាកាសធាតុ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ឲ្យដឹងតាមរយៈបណ្ដាញសង្គម X (ពីមុនជា Twitter) ថា៖ «ប្រតិបត្តិការស្វែងរកកំពុងត្រូវបានអនុវត្តក្រោមលក្ខខណ្ឌអាកាសធាតុ ដែលមានភ្លៀងធ្លាក់ឥតឈប់ឈរ ទឹកហូរខ្លាំងនៅក្នុងទន្លេ Teesta ផ្លូវថ្នល់ និងស្ពាន រងការខូចខាត នៅទីកន្លែងជាច្រើន»។

ភ្លៀងធ្លាក់យ៉ាងខ្លាំងមួយមេធំ ក្នុងរយៈពេលខ្លី នៅលើបឹងទឹកកក Lhonak កាលពីថ្ងៃពុធ (ទី៤ ខែតុលា) បានបង្កឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗហូរចុះទៅតាមតំបន់ជ្រលងភ្នំ Teesta ដែលមានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Gangtok រដ្ឋធានីនៃរដ្ឋ Sikkim ជិតព្រំដែនជាមួយប្រទេសចិន។

រូបភាពវីដេអូពីទីភ្នាក់ងារសារព័ត៌មាន ANI បង្ហាញឲ្យឃើញពីទឹកជំនន់ជន់លិចក្នុងតំបន់ជាយក្រុង ដែលផ្ទះសម្បែងជាច្រើនខ្នង បានដួលរលំ មូលដ្ឋានទ័ព និងសម្ភារៈបរិក្ខារផ្សេងទៀត រងការបំផ្លិចបំផ្លញ ហើយរថយន្ត បានលិចនៅក្នុងទឹក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm