ការស៊ើបអង្កេតដឹកនាំដោយ UN ពាក់ព័ន្ធនឹងអំពើឃោរឃៅ នៅប្រទេសអេត្យូពី ត្រូវបិទបញ្ចប់

2023/10/05 10:36:41 pm        368

ការស៊ើបអង្កេតដឹកនាំដោយអង្គការសហប្រជាជាតិ (UN) លើអ្វីដែលអ្នកស៊ើបអង្កេតនិយាយថា កំពុងបន្តមានអំពើឃោរឃៅនៅក្នុងប្រទេសអេត្យូពីប្រឈមនឹងការបិទបញ្ចប់ បន្ទាប់ពីគេហទំព័ររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (ទី៤ ខែតុលា) បានបង្ហាញថា គ្មានសំណើណាមួយ ត្រូវបានទទួល ដើម្បីបន្តដំណើរការនេះ។

សហភាពអឺរ៉ុបបានសន្យាផ្តល់កញ្ចប់ថវិកាជំនួយដល់ប្រទេសអេត្យូពីចំនួន ៦៨០លានដុល្លារ កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) ដែលខ្លួនបានពន្យារ ក្នុងឆ្នាំ២០២១ ដោយសារតែសង្គ្រាម ហើយបាននិយាយថា ភាគីទាំង២ កំពុងធ្វើការដើម្បី «ធ្វើឲ្យប្រក្រតីភាពទំនាក់ទំនងជាបណ្ដើរៗ»។ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការសន្យាគឺស្ថិតនៅក្នុងលក្ខខណ្ឌ ដែលប្រទេសអេត្យូពីនឹងធានាឲ្យមានការទទួលខុសត្រូវជាមុនសិន។

គួរបញ្ជាក់ដែរថា មនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងជម្លោះរយៈពេល ២ឆ្នាំ រវាងរដ្ឋាភិបាល និងកងកម្លាំងក្នុងតំបន់ពីទីក្រុង Tigray ដែលបានបញ្ចប់ជាផ្លូវការ ក្នុងខែវិច្ឆិកាឆ្នាំមុន។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីអំពើឃោរឃៅ រួមទាំងការសម្លាប់រង្គាល ការចាប់រំលោភ និងការឃុំខ្លួនដោយបំពាន ប៉ុន្តែភាគីនីមួយៗបានបដិសេធមិនទទួលខុសត្រូវចំពោះការរំលោភបំពានជាប្រព័ន្ធនេះទេ។

គណៈកម្មាធិការអន្តរជាតិនៃអ្នកជំនាញសិទ្ធិមនុស្សនៅប្រទេសអេត្យូពី (ICHREE) ដែលបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០២១ បន្ទាប់ពីមានញាត្តិដែលដាក់ដោយសហភាពអឺរ៉ុ បាននិយាយកាលពីខែមុនថា ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតែត្រូវបានប្រព្រឹត្តនៅអេត្យូពី។ តែអេត្យូពី ដែលបដិសេធការប្រព្រឹត្តបំពានយ៉ាងទូលំទូលាយ បានប្រឆាំងយ៉ាងខ្លាំងចំពោះការស៊ើបអង្កេតនេះ ហើយបានព្យាយាមកាត់បន្ថយការងាររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm