អាមេរិក៖ យោងតាមរបាយការណ៍ណែនាំរបស់សភាសហរដ្ឋអាមេរិក ដែលសារព័ត៌មាន Reuters ទទួលបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងបរាជ័យ ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការពារសន្តិសុខជាតិ និងទប់ឥទ្ធិពលបច្ចេកវិទ្យាយោធារបស់ប្រទេសចិន។

របាយការណ៍របស់គណកម្មការត្រួតពិនិត្យឡើងវិញផ្នែកសេដ្ឋកិច្ច និងសន្តិសុខចិន-អាមេរិក ត្រូវចេញផ្សាយកាលពីថ្ងៃអង្គារបាននិយាយថា ក្រសួងពាណិជ្ជកម្មធ្វើសកម្មភាពយឺតយ៉ាវ ក្នុងការបង្កើតតារាងនៃការទប់ទល់ឥទ្ធិពលបច្ចេកវិទ្យា ដែលគួរតែត្រូវបានពិនិត្យយ៉ាងដិតដល់មុនពេលនាំចូលទៅកាន់ប្រទេសចិន។ របាយការណ៍ដដែលនិយាយថា ការយឺតយ៉ាវក្នុងការរៀបចំបញ្ជីនៃការផ្គុំបច្ចេកវិទ្យាបញ្ចូលគ្នា ដែលមានការតម្រូវដោយច្បាប់ឆ្នាំ២០១៨ អាចនឹងបង្កហានិភ័យដល់សន្តិសុខជាតិ។
របាយការណ៍ដែលដាក់ចំណងជើងថា ធុរកិច្ចមិនទាន់បានបញ្ចប់កំណែទម្រង់ “គ្រប់គ្រងកានាំចេញ និងការវិនិយោគបរទេសបាននិយាយថា ក្រសួងពាណិជ្ជកម្មដែលបានផ្ដល់ការជឿជាក់ក្នុងការពង្រឹងច្បាប់ គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិករហូតមកដល់ពេលនេះ បានបរាជ័យក្នុងការបន្តការអនុវត្តន៍ទំនួលខុសត្រូវរបស់ខ្លួន៕
អត្ថបទ៖ សុខមាន