ទិដ្ឋាការបារាំងរបស់ក្រុមនិស្សិតបួគីណា ហ្វាសូ ម៉ាលី និងនីហ៊្សេ ស្ថិតក្នុងភាពមិនច្បាស់លាស់ ស្របពេលដែលទំនាក់ទំនងតានតឹងខ្លាំង

2023/10/05 11:05:13 pm        218

 លោក Alfred Nikiema គឺជានិស្សិតពេទ្យមួយរូបរបស់ប្រទេសបួគីណា ហ្វាសូ ដែលបានរំភើបចិត្តជាខ្លាំង ពេលគាត់អានអ៊ីម៉ែលពីសាកលវិទ្យាល័យរបស់លោក អនុញ្ញាតឲ្យលោកចាប់ផ្តើមឯកសារទិដ្ឋាការឡើងវិញ សម្រាប់ការហ្វឹកហាត់នៅមន្ទីរពេទ្យបារាំងនាឆ្នាំក្រោយនោះ កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ចាប់តាំងពីបារាំងផ្អាកសេវាកម្មកុងស៊ុលនៅក្នុងប្រទេសមួយនេះ ។ 

 ក្រុមនិស្សិត ក្រុមអ្នកស្រាវជ្រាវ និងក្រុមវិចត្រកររាប់រយនាក់ មានដំណើរលក្ខណៈអាជីពនាពេលខាងមុខទៅកាន់ប្រទេសបារាំងដែលអាចចំណាយពេលរាប់ខែរៀបចំផែនការនោះ បានស្ថិតក្នុងស្ថានភាពពុំច្បាស់លាស់ ចំពោះការទទួលបានទិដ្ឋាការរបស់ពួកគេ ដោយសារតែទំនាក់ទំនងកាន់តែធ្ងន់ធ្ងរខ្លាំងជាមួយបារាំង បន្ទាប់ពីមានរដ្ឋប្រហារជាបន្តបន្ទាប់នៅបួគីណា ហ្វាសូ ម៉ាលី និងនីហ៊្សេ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ។

 របបសឹកដែលបានរឹបអូសអំណាច បានងាកមកប្រឆាំងនឹងអតីតមហាអំណាចអាណានិគមបារាំង ដោយចាប់ផ្តើមបណ្តេញទាហាន និងឯកអគ្គរដ្ឋទូតចេញពីប្រទេសរបស់ពួកគេ ស្របពេលដែលស្មារតីប្រឆាំងបារាំងកើនឡើង ។

 ក្រុមអ្នករិះគន់បារាំង និយាយថា អតីតមហាអំណាចអាណានិគមមួយនេះ បានព្យាយាមរក្សាសេដ្ឋកិច្ចហួសហេតុ និងឥទ្ធិពលនយោបាយរយៈពេលច្រើនទសវត្សរ៍ បើទោះបីជានៅក្រោយប្រទេសជាច្រើនទទួលបានឯករាជ្យរបស់ពួកគេក៏ដោយ ។ បារាំងនិយាយថា ពួកគេបានដកខ្លួនចេញពីថាមវន្តមួយនេះទៅហើយ ។

 ប៉ុន្តែស្របពេលដែលទំនាក់ទំនងជាមួយបណ្តារដ្ឋមួយចំនួននៅអាហ្វ្រិកខាងលិចប្រែជាជូរចត់ខ្លាំង បង្ខំឲ្យបារាំងបិទសេវាកម្មកុងស៊ុលរបស់ខ្លួននៅប្រទេសបួគីណា ហ្វាសូ ម៉ាលី និងនីហ៊្សេ ដោយសារតែក្តីកង្វល់សន្តិសុខនោះ ទំនាក់ទំនងវប្បធម៌យូរអង្វែងរបស់ពួកគេ បានជាប់គាំង ។ 

 មាននូវក្តីកង្វល់ផងដែរថា បញ្ហាទិដ្ឋាការនេះ អាចនឹងជំរុញបន្ថែមទៀតឲ្យមានស្មារតីប្រឆាំងបារាំង និងទំនាក់ទំនងជាប់គាំង ធ្វើឲ្យកើតមានភាពស្រពិចស្រពិលបន្ថែមទៀតចំពោះអនាគតបារាំងនៅក្នុងតំបន់មួយនេះ ស្របពេលដែលលោកប្រធានាធិបតី Emmanuel Macron ព្យាយាមបង្កើតទំនាក់ទំនងឡើងវិញជាមួយអតីតអាណានិគមរបស់ខ្លួន ស្របពេលមានការប្រកួតប្រជែងពីចិន និងរុស្ស៊ី ។

 យោងតាមប្រភពការទូតបារាំង បានឲ្យដឹងថា កាលពីឆ្នាំមុន បារាំង បានផ្តល់ទិដ្ឋាការប្រហែល ៩០០សន្លឹកសម្រាប់ពលរដ្ឋបួគីណា ហ្វាសូ ជាង ៦០០សន្លឹកដល់ពលរដ្ឋម៉ាលី និង ៤៣៦សន្លឹក ដល់ពលរដ្ឋនីហ៊្សេ ដែលស្វែករកការសិក្សា ឬស្នាក់នៅសិក្សាក្នុងប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm