
ក្រុមហ៊ុនអង់គ្លេសសង្ឃឹមថា ឧបករណ៍រាវរកថ្មីរបស់ពួកគេ អាចជួយតាមដានកម្ទេចកម្ទីអវកាសដ៏គ្រោះថ្នាក់បំផុតគឺជាបំណែកដែលមានទំហំតូចជាង ១មីលីម៉ែត្រ ដែលអាចបង្កគ្រោះថ្នាក់ដល់ផ្កាយរណប និងយានអវកាស ។
កម្ទេចកម្ទីអវកាស បណ្តាលមកពីការបុកគ្នារវាងផ្កាយរណប និងបំណែកអវកាសងាប់ដែលអាចបង្កើតជាដុំពពក ក្នុងនោះពួកវាមួយចំនួនអាចធ្វើដំណើរលឿនជាងគ្រាប់កាំភ្លើងទៅទៀត ។
លោក Dan Terrett គឺជាសហស្ថាបនិកបង្កើតក្រុមហ៊ុន ODIN Space និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បាទ វាពិតជាគ្រោះថ្នាក់ ។ បាទ វាកាន់តែគ្រោះថ្នាក់ខ្លាំងជាងមុនច្រើន ។ ដូច្នេះហើយវាគឺជាបញ្ហាអិច្យប៉ូណង់ស្យែល ។
ផ្កាយរណបពាណិជ្ជកម្មរាប់ពាន់គ្រឿង ត្រូវបានបញ្ជូនទៅកាន់គន្លងផែនដី នៅក្នុងកំណត់ត្រាលឿនបំផុត ធ្វើឲ្យកើតមានហានិភ័យនៃការបុកគ្នា ដែលអាចបង្កើតឲ្យមានបំណែកកម្ទេចកម្ទីដ៏គ្រោះថ្នាក់ ។
កិច្ចខិតខំក្នុងការតាមដានបំណែកតូចបំផុតនៃកម្ទេចកម្ទី ពុំអាចទៅរួចនោះទេ មកទល់នឹងពេលនេះ ។
ក្រុមហ៊ុន ODIN Space បានបង្កើតប្រព័ន្ធរាវរកទម្ងន់ស្រាលដែលអាចបញ្ជាក់បំណែកកម្ទេចកម្ទីមានទំហំតូចរហូតដល់ ០,១មីលីម៉ែត្រ បើទោះបីជាវាកំពុងធ្វើដំណើរក្នុងល្បឿនលឿនរាប់ពាន់ម៉ែត្រក្នុង ១វិនាទីក៏ដោយ ។
លោក Terrett និយាយថា វាធ្វើដំណើរលឿន ដែលវាតំណាងឲ្យការគំរាមកំហែងមួយដល់ផ្កាយរណបដែលវាពិតជាសំខាន់ខ្លាំងណាស់ ពេលដែលអ្នកដាក់ផ្កាយរណបរបស់អ្នកចូលទៅក្នុងគន្លងត្រឹមត្រូវ ៕