ទាហានអ៊ុយក្រែននិយាយថា សង្រ្គាមនឹងបន្តទៅមុខដោយគ្មានជំនួញពីសហរដ្ឋអាមេរិក

2023/10/05 11:38:02 pm        403

 ទាហានអ៊ុយក្រែនដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថាជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក សំខាន់សម្រាប់ពង្រឹងកងទ័ព ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាប្រភពមានតែមួយគត់នៃជំនួយបរទេសនោះទេ ។

 ទាហានបម្រើនៅក្នុងកងពលតូចថ្មើជើងលេខ ៥៩ បានបង្ហាញការព្រួយបារម្ភថា ការផ្អាកជំនួយសហរដ្ឋអាមេរិក អាចនឹងមានន័យថា សង្រ្គាមនឹងចំណាយពេលយូរជាងនេះ ។

 លោក Bogdan វ័យ ២៣ឆ្នាំ គឹជាទាហានមួយរូបរបស់អ៊ុយក្រែន និយាយថា ខ្ញុំបានឮក្រុមតំណាងសហភាពអឺរ៉ុបនិយាយថា បើទោះបីជាសហរដ្ឋអាមេរិកធ្វើអ្វីក៏ដោយ ពួកគេនឹងមិនផ្អាកការគាំទ្រនោះទេ ។ វាមានន័យថា ពួកយើងតែងតែមានសម្ព័ន្ធមិត្ត ។ 

 លោកបន្តថា ខ្ញុំគិតថា អ្នករាល់គ្នាយល់ថា រុស្ស៊ីគឺជាអ្នកវាយលុកធំ ដែលជាការគំរាមកំហែងបច្ចុប្បន្នសម្រាប់អ៊ុយក្រែន ប៉ុន្តែមាននរណាដឹងថាតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ ។ ថ្ងៃនេះ ពួកយើងរងការគំរាមកំហែង ថ្ងៃស្អែក ពួកគេនឹងរងការគំរាមកំហែងម្តង វាជារឿងល្អប្រសើរក្នុងការជួយពួកយើងនៅថ្ងៃនេះ ។

 គួរឲ្យដឹងថា សភាសហរដ្ឋអាមេរិក ពុំរួមបញ្ចូលប្រាក់ជំនួយថ្មីនោះទេសម្រាប់អ៊ុយក្រែន នៅក្នុងសេចក្តីព្រាងច្បាប់ឈប់ការចំណាយសហរដ្ឋអាមេរិក ដែលពួកគេបានអនុម័យកាលពីថ្ងៃសៅរ៍ក្នុងការបើកទូលាយរដ្ឋាភិបាលសហព័ន្ធ ដែលនេះបានឆ្លុះបញ្ចាំងពីភាពស្ទាក់ស្ទើរកើនឡើងរបស់សមាជិកសភាមួយចំនួនមកពីគណបក្សសាធារណរដ្ឋ ដើម្បីផ្តល់មូលនិធិដល់ទីក្រុងគីវ ។

 ក្រុមសាធារណរដ្ឋមួយក្តាប់តូច បានរិះគន់ជំនួយយោធាដល់អ៊ុយក្រែនតាំងពីដំបូងមកម្ល៉េះ ដោយពួកគេចោទប្រកាន់រដ្ឋាភិបាលក្នុងទីក្រុងគីវ ពុំបានប្រយុទ្ធប្រឆាំងឲ្យបានគ្រប់គ្រាន់នឹងអំពើពុករលួយ ដែលក្រុមមន្រ្តីអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានធ្វើការច្រានចោលទាំងស្រុង ។

 សូមបញ្ជាក់ថា ជំនួយយោធាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចាំបាច់ខ្លាំងសម្រាប់ឲ្យអ៊ុយក្រែនវាយបកប្រឆាំងការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២រហូតមក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm