
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី៤ ខែតុលា ដោយដកស្រង់សម្តីប្រភពរបស់ខ្លួនថា
រទេសទួរគី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិលើកទីបីក្នុងគោលបំណងកសាងការគាំទ្រសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពសកល ដែលគ្រោងរៀបចំឡើង នៅចុងឆ្នាំនេះ។
សារព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើងនៅចុងខែតុលានេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយនឹងធ្វើតាមការជួបជុំស្រដៀងគ្នានេះ នៅក្នុងប្រទេសដាណឺម៉ាក ក្នុងខែមិថុនា និងនៅប្រទេសអារ៉ាប៊ីសាអ៊ូ ឌីត ក្នុងខែសីហា។
ជំនួបកំពូលលើកមុននៅទីក្រុងJeddahរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រមូលផ្តុំតំណាងមកពីប្រទេសចំនួន ៤០ រួមទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្ត បណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលលោកខាងត្បូង (Global South) និងប្រទេសចិន ប៉ុន្តែមិនរាប់បញ្ចូលប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មានBloomberg ទីក្រុងគីវ និងដៃគូលោកខាងលិច ចង់ប្រើប្រាស់កិច្ចប្រជុំនាពេលខាងមុខ ដើម្បីចូលរួមជាមួយប្រទេសអព្យាក្រឹត ដូចជាប្រេស៊ីល និងឥណ្ឌា ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយសន្តិភាព។
ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថា ពុំត្រូវបានអញ្ជើញឲ្យទៅទីក្រុងអ៊ីស្តង់ប៊ុលទេ ហើយបានចាត់ទុកកិច្ចប្រជុំមុនៗថា មិនស្របច្បាប់។