សុខភាពផ្លូវចិត្តរបស់យុវជនថៃ ត្រូវបានចាប់អារម្មណ៍ ខណៈជំរុញឲ្យគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង ក្រោយមានហេតុការណ៍បាញ់ប្រហារ

2023/10/06 12:20:16 am        350

ហេតុការណ៍បាញ់ប្រហារ ក្នុងហាងលក់ទំនិញដ៏ទំនើប នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) នៅពេលដែលក្មេងជំទង់ម្នាក់ បានសម្លាប់មនុស្ស ២នាក់ និងធ្វើឲ្យជាច្រើននាក់ទៀតរងរបួស បាននាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសុខភាពផ្លូវចិត្តរបស់យុវជនថៃ និងការអំពាវនាវឲ្យរឹតបន្តឹងការគ្រប់គ្រងនូវការប្រើប្រាស់កាំភ្លើង។

ជនដៃដល់ ដែលត្រូវបាននគរបាលកំណត់អត្តសញ្ញាណថា ជាក្មេងជំទង់អាយុ ១៤ឆ្នាំម្នាក់ មានបញ្ហាសុខភាពផ្លូវចិត្ត បានធ្វើការបាញ់ប្រហារដោយប្រើកាំភ្លើងខ្លីកែច្នៃ ក្នុងហាងលក់ទំនិញ នៅកណ្តាលទីក្រុងបាងកក ដែលជាកន្លែងអ៊ូអរទៅដោយអ្នកនៅរស់នៅមូលដ្ឋាន និងបណ្ដាអ្នកទេសចរ មុនពេលព្រមប្រគល់ខ្លួនប្រហែលមួយម៉ោងពេលក្រោយ។

ឧបទ្ទវហេតុនេះបានលាតត្រដាងឲ្យឃើញនូវបញ្ហានៃបទប្បញ្ញត្តិរបស់ថៃលើការគ្រប់គ្រងអាវុធ ដែលបានកើតឡើងទៀត ក្នុងរយៈពេលមិនដល់មួយឆ្នាំផង បន្ទាប់ពីការបាញ់ប្រហារដ៏ធំ នៅមជ្ឈមណ្ឌលថែទាំកូនក្មេង និងតំបន់ក្បែរនោះ ក្នុងខេត្តណងប៊ួឡាំភូ (Nong Bua Lamphu) បានសម្លាប់មនុស្ស ៣៦នាក់ ក្នុងនោះរួមទាំងកុមារតូចៗ ២៤នាក់ផងដែរ។

ក្រោយកើតហេតុការណ៍នេះ លោកបណ្ឌិត Krisanaphong Poothakool អ្នកឯកទេសខាងឧក្រិដ្ឋកម្មមកពីសាកលវិទ្យាល័យរ៉័ងស៊ីត (Rangsit) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ថា ការវាយប្រហារដោយកាំភ្លើងកាលពីថ្ងៃអង្គារ ឆ្លុះបញ្ចាំងពីនិន្នាការដ៏គួរឲ្យបារម្ភអំពីការប្រព្រឹត្តបទឧក្រិដ្ឋរបស់យុវជន នៅក្នុងប្រទេសថៃ។

យោងតាមទិន្នន័យពីនាយកដ្ឋានសង្កេត និងការពារអនីតិជន បានបង្ហាញថា ចន្លោះពីខែតុលា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១ មានបទល្មើសចំនួន ១.៤៧៧ករណី ដែលត្រូវបានប្រព្រឹត្តដោយមនុស្សអាយុក្រោម ១៨ឆ្នាំ លើអាយុជីវិត និងរាងកាយ។ ចំនួននេះបានកើនឡើងដល់ ១,៦៩៥ករណី ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំបន្ទាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm