
កាលពីថ្ងៃពុធម្សិលមិញ សម្តេចប៉ាប Francis បានចេញឯកសារ “សរសើរកម្កើនព្រះ” គឺជាការតាមដានសព្វវចនាធិប្បាយឆ្នាំ ២០១៥របស់ព្រះអង្គលើបរិស្ថាន ។
នៅក្នុងឯកសារ ៧ពាន់ពាក្យចងក្រងឡើងដោយសារហេតុការណ៍អាកាសធាតុអាក្រក់ៗបំផុត ចាប់តាំងពីពេលនោះមក ហើយសម្តេចប៉ាប Francis បានចាត់ទុកថាជា “សម្រែកតវ៉ា”របស់ផែនដីនោះ សម្តេចប៉ាប បានអំពាវនាវឲ្យក្រុមអ្នកច្រានចោលបម្រែបម្រួលអាកាសធាតុ និងក្រុមអ្នកនយោបាយស្ទាក់ស្ទើរ ត្រូវតែប្តូរចិត្តគំនិតរបស់ពួកគេ ដោយព្រះអង្គមានព្រះបន្ទូលថា ពួកគេមិនអាចមិនអើពើនឹងមូលហេតុរបស់មនុស្សបានឡើយ ឬពេបជ្រាយការពិតវិទ្យាសាស្រ្ត ស្របពេលដែលផែនដីអាចនឹងដល់ចំណុចបំបែកនោះ ។
ឯកសារ 'Laudate Deum' ដែលបានបញ្ចេញមុនកិច្ចប្រជុំអាកាសធាតុ COP28 នឹងចាប់ផ្តើមនៅខែក្រោយនៅក្នុងទីក្រុង Dubai របស់អារ៉ាប់រួម ត្រូវបានលើកឡើងចំពោះមនុស្សទាំងអស់ដែលមានឆន្ទៈល្អលើវិបត្តិអាកាសធាតុ ។
ចំណុចចុងក្រោយនៃឯកសារនេះ ដែលក្នុងផ្នែកខ្លះសំដៅលើការព្យាករណ៍ច្បាស់លាស់ពីការកើនឡើងសីតុណ្ហភាព ស្ថិតិពីការរលាយផ្ទាំងទឹកកក និងបញ្ហាបច្ចេកវិទ្យាផ្សេងទៀត គឺសំដៅលើរបាយការណ៍ពីប្រភពកាតូលិក អង្គការសហប្រជាជាតិ មន្ទីរពិសោធន៍ ហើយនិងគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC)៕