ពលរដ្ឋ ​៖ ការបើក​ឱ្យ​ដំណើរការ​អាជីវកម្ម​បើក​ឡើងវិញ បាន​ជួយ​ទ្រោល​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ

2021/06/02 10:39:42 pm        122

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ​លក់​ដូរ ក្នុង​រាជធានី​ភ្នំពេញ ​បាន​លើកឡើងថា ​ការ​បើក​ឱ្យ​ដំណើរការ​ អាជីវកម្ម​ឡើង​វី​ញ បាន​ជួយ​ទ្រោល​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ញាំញី​ដោយសារ​វិបត្តិកូ​វីដ​-១៩​អស់​ប៉ុន្មាន​ខែ ​កន្លងមកនេះ​។

លោក ភុំ ភា​រ័ត្ន ជា​អ្នក​ប្រកបមុខរបរ​លក់​បាយ គុយទាវ ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​BTV​ថា បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ​ស្របតាម​ការ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ​នោះ​ ឃើញថា ​ការលក់ដូរ​ប្រចាំថ្ងៃ​របស់​លោក ​ទទួល​បាន​អតិថិជន​ច្រើនជាង​អំឡុង​ពេល​បិទ​ខ្ទប់ ​ទាំង​ការ​វេច​ខ្ចប់ និង​ការ​បរិភោគ​នៅ​ហ្នឹង​កន្លែង ប៉ុន្តែ​យ៉ាង​ណាមិញ ទាំង​រូបលោក ​និង​អតិថិជន ក៏​ពុំ​ភ្លេច​ឡើយ​នូវ​ការអនុវត្ត​វិធានការ ៣​ការពារ ​និង​៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ។

លោក​ បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​ការ​លក់​បាយ គុយទាវ ក្នុង​អំឡុង​ពេលនេះ និង​អំឡុង​ពេល​បិទ​ខ្ទប់ គឺ​ខុសគ្នា ដូច្នេះ​ការ​រក​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ក៏បាន​ប្រសើរ​ជាង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ផងដែរ​។ ​តែ​លោក ពុំបាន​អាក់អន់​ចំពោះ​វិធាន​ការ​បិទ​ខ្ទប់​នាពេល​កន្លងមក​ដែរ ​ព្រោះថា​ បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺជា​ជំងឺ​រាតត្បាត​ជាស​កល ដូច្នេះ​ហើយ​ទាមទារ​ឱ្យ​មាន​វិធានការ​តឹង រឹង​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​។

ដោយឡែក លោក ផល សុធា ដែលជា​អាជីវករ​លក់​ផ្លែឈើ​តាម​ម៉ូតូ​ រ៉ឺម៉ក ក៏បាន​បាន​សម្តែង​នូវ​ក្ដី​រីក រាយ​ចំពោះ​ការ​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​និង​បើក​ឱ្យ​ដំណើរការ​អាជីវកម្ម​ជា​ធម្មតា​វិញ​។ បើទោះបី ​ជា​អាជីវកម្ម បាន​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ​ ក្នុងនាម​រូបលោក​ជា​អ្នកលក់​ ក៏ដូចជា​អតិថិជន ក៏​ពុំ​ភ្លេច​ឡើយ​នូវ​វិធានការ​សុខាភិបាល ​ដោយ​ពាក់​ម៉ាស់ ​បាញ់​អាល់កុល និង​រក្សា​គម្លាត ជាដើម ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន​ដែល​បាន​កំណត់​ រួមទាំង​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​តទៅ ​ដោយ​លើកលែងតែ​ផ្សារ​មិន​រៀបរយ​ទាំងអស់ ដូចជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដីឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើមផ្លូវ ​ជាដើម មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​សហគមន៍​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា មកដល់ពេលនេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​មិន​ទាន់មាន​ការប្រកាស​ថា ​នឹង​បិទ​ទីក្រុង​ឡើងវិញ​នោះទេ​៕​

​អត្ថបទ​៖ ជៀប សម្បត្តិ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm