
ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់ ស្ពានជាច្រើនខ្សែត្រូវបានបំផ្លាញ ហើយរថយន្តយោធាជាច្រើនគ្រឿង រងការខូចខាតទាំងស្រុង ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យបឹងទឹកកកនៅតំបន់ភ្នំហិម៉ាឡៃ ប្រទេសឥណ្ឌា បាក់ច្រាំង ហើយជនលិចទន្លេខ្សែទឹកខាងក្រោម ។
រូបភាពសន្លឹកពីក្រសួងការពារជាតិ ឃើញរថយន្តកងទ័ពគ្របដណ្តប់ដោយភក់ ខណៈដែលរូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារព័ត៌មាន ANI ឃើញកម្ទេចកម្ទី ហើយភក់គ្របដណ្តប់លើអគារ ក៏ដូចជាផ្លូវខូច នៅជិតទំនប់ទឹក Teesta Low ។
បឹង Lhonak នៅរដ្ឋ Sikkimបានបាក់ច្រាំងកាលពីថ្ងៃពុធ ហើយនិងបានជន់លិចខ្សែទឹកខាងក្រោមនៃទន្លេ Teesta ។ ក្រុមអាជ្ញាធរ និយាយថា មនុស្ស ១០២នាក់ កំពុងបាត់ខ្លួន ក្រោយឧបទ្ទេវហេតុនេះ ។
មន្ទីរឧតុនិយម បានព្រមានផងដែរពីបំណាក់ដី និងការអាក់ខានការហោះហើរ ស្របពេលដែលភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថានឹងកើតមានរយៈពេល ២ថ្ងៃបន្ទាប់ នៅរដ្ឋ Sikkim និងរដ្ឋជិតខាងក្បែរនោះ ៕