ឈីលី៖ អនុរដ្ឋមន្ត្រីសុខាភិបាលប្រទេសឈីលី លោកស្រី Paula Daza និយាយថា ការអនុម័តវ៉ាក់សាំង CoronaVac សំរាប់ការប្រើប្រាស់បន្ទាន់ ជំរុញឲ្យមានទំនុកចិត្តលើវ៉ាក់សាំងទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបានផ្ដល់ការបញ្ជាក់វ៉ាក់សាំង CoronaVac COVID-19 ដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac សំរាប់ការប្រើប្រាស់បន្ទាន់។

លោកស្រី Daza និយាយថា ការពិតដែលអង្គការសុខភាពពិភពលោកបានអនុម័តវ៉ាក់សាំង ដូចជាវ៉ាក់សាំង Sinovac អនុញ្ញាតឲ្យយើងផ្តល់ទំនុកចិត្តបន្ថែមទៀត លើវ៉ាក់សាំងនៅទូទាំងពិភពលោក ដែលយើងដឹងថា មានប្រសិទ្ធភាពដោយសារការសិក្សាដែលយើងកំពុងធ្វើ។ លោកស្រី Daza បានចាត់ទុកសេចក្តីប្រកាស របស់អង្គការសុខភាពពិភពលោកថា ជាព័ត៌មានវិជ្ជមាន ហើយផ្អែកលើការសាកល្បងដែលអនុវត្តក្នុងប្រទេសឈីលី ហើយលទ្ធផលបានបញ្ជូនទៅអង្គការសុខភាពពិភពលោក។ លោកនិយាយថា ការសាកល្បងដ៏ទូលំទូលាយ បានបង្ហាញក្នុងពេលវេលាពិតប្រាកដ ក្នុងចំណោមប្រជាជនពិតប្រាកដ ប្រសិទ្ធភាពនៃវ៉ាក់សាំងលើជំងឺឆ្លង និងលើអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ។
ការសិក្សាដែលបានអនុវត្តនៅក្នុងប្រទេសឈីលី បានចែករំលែកក្នុងផ្លូវវិជ្ជមានទៅនឹងលទ្ធផលនេះ។ ប្រទេសឈីលីបានចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ១០,៦៧៦,១៩៦នាក់មកដល់ពេលនេះ រួមទាំងចំនួន ៨,០០៥,៩៨៧នាក់បានចាក់វ៉ាក់សាំងដូសទី២។ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះបានចុះបញ្ជីករណី COVID-19 ចំនួន ១,៣៨៩,៣៥៧ករណី និងមានអ្នកស្លាប់ចំនួន ២៩,៣៤៤នាក់៕
អត្ថបទ៖ ប៊ុនថន