
យោធាអ៊ុយក្រែន បានបញ្ចេញវីដេអូមួយដែលបង្ហាញយានដ្រូន១គ្រឿង កំពុងកម្ទេចរថយន្ដយោធាមួយគ្រឿង នៅកន្លែងត្រួតពិនិត្យព្រំដែនមួយក្នុងតំបន់ឃើសប្រទេសរុស្ស៊ី។
អ្នកសារព័ត៌មានReuters អាចបញ្ជាក់ពីទីតាំងនោះជា ប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែន គ្រូផេត (Krupets) ដែលប្លង់អគារ វាលស្រែ ដើមឈើ និងផ្លូវថ្នល់ ត្រូវបានគេឃើញនៅក្នុងវីដេអូដែល ត្រូវគ្នានឹងរូបភាពពីផ្កាយរណបក្នុងតំបន់។
អ្នកសារព័ត៌មាន Reutersមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេពីកាលបរិច្ឆេទ ថាតើវីដេអូនេះ ត្រូវបានគេថតនៅពេលណានោះ៕