
បព្វជិតមួយរូប បាននិយាយនៅព្រំដែនការ៉ាបាក់ថា ព្រះវិហារ និងវត្ដអារាមនានារបស់ជនជាតិអាមេនីឥឡូវនេះ កំពុងស្ថិតក្នុងស្ថានភាពមានគ្រោះថ្នាក់។ លោកឪដេវីត ព្រួយបារម្ភពីមរតកគ្រឹសបរិស័ទពីដូនតារបស់តំបន់ណាហ្គ័រណូ-ការបាក់ បន្ទាប់ពីកងទ័ពអាស៊ែរបៃហ្សង់ បានទទួលជ័យជំនះនៅតំបន់ផ្ដាច់ខ្លួនជនជាតិភាគតិចអាមេនីមក។
បព្វជិតអាមេនីមួយរូប វ័យ៣៣ឆ្នាំ បានមកដល់ភូមិក័រនីតហ្ស័រ ដែលស្ថិតនៅព្រំដែនជាមួយអាស៊ែរបៃហ្សង់ដែលសម្បូរដោយមូស្លីម ដើម្បីផ្ដល់ការគាំទ្រផ្នែកស្មារតីចំពោះ ជនរួមជាតិរបស់លោករាប់ម៉ឺននាក់ ដែលឥឡូវនេះ កំពុងភៀសខ្លួនចេញពីផ្ទះសម្បែងពីជីដូនជីតារបស់ពួកគេក្នុងតំបន់ការ៉ាបាក់។
ស្ថិតក្នុងសំលៀកបំពាក់វែងពណ៌ខ្មៅ លោកឪដេវីត បានប្រាប់អ្នកសារព័ត៌មាន រ៉យទ័រថា នេះជាទំព័រខ្មៅងងឹតមួយនៃប្រវត្ដិសាស្រ្ដអាមេនី។ ពោលគឺប្រវត្ដិសាស្រ្ដអាមេនីទាំងមូលគឺពោរពេញទៅដោយការលំពិបាក ។ លោកឪបន្ដថា ទុក្ខលំបាកដែលយើងកំពុងទទួលនេះ គឺជាអំរែកមួយក្នុងចំណោមអំរែកធ្ងន់
បំផុត។
អាស៊ែរបៃហ្សង់ បានធ្វើការវាយប្រហារលឿនដូចផ្លេកបន្ទោរកាលពីថ្ងៃទី១៩ដល់ថ្ងៃទី២០កញ្ញា ដោយបានចូល កាន់កាប់តំបន់នោះទាំងស្រុងឡើងវិញ និងបានធ្វើអោយជនជាតិភាគតិចអាមេនី បាននាំគ្នាទាំងហ្វូងៗចាកចេញពីតំបន់នេះភ្លាមៗ។ ប្រទេសអាស៊ែរបៃហ្សង់ បានសន្យាការពារសិទ្ធិរបស់ពួកគេ ប៉ុន្ដែជនភៀសខ្លួនដែលកំពុងឆ្លងព្រំដែនបានប្រាប់អ្នកសារព័ត៌មាន Reutersថា ពួកគេចង់ចាកចេញពីជីវិតរស់នៅក្រោមការដឹកនាំរបស់ក្រុងបាគូ (Baku)ប្រសើរជាង។
លោកឪដេវីត បាននិយាយថា ណាហ្គ័រណូ-ការ៉ាបាក់ ជាទីតាំងនៃកន្លែងពិសិដ្ឋអាមេនី ៤០០កន្លែង ប៉ុន្ដែលោកនិយាយថា កន្លែងពិសិដ្ឋមួយចំនួន ត្រូវបានគេប្រមាថឬបំផ្លាញចោលបន្ទាប់ពីកងទ័ពអាស៊ែរបៃហ្សង់បានចូលកាន់កាប់ទឹកដីទាំងក្នុង និងជុំវិញតំបន់នោះឡើងវិញ នៅក្នុងអំឡុងពេលសង្រ្គាម ៤៤ថ្ងៃ ក្នុងឆ្នាំ២០២០កន្លងមក។