
ភ្នំពេញ: ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧ ត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមពីឯកឧត្តម Valentino VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតនៅប្រទេសអ៊ីតាលី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងរវាងកម្ពុជា និងអ៊ីតាលី ព្រមទាំងបានពិភាក្សាស្វែងរកវិធីសាស្រ្តក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភា គី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ឯកឧត្តម Valentino VALENTINI ត្រូវបានអមដំណើរដោយ ឯកឧត្តម Paolo Dionisi ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា និង លោកប្រធានក្រុមហ៊ុន Leonardo។



