[UPDATE] ការវាយប្រហារដោយយានដ្រូនសម្លាប់មនុស្ស ១១២នាក់ នៅបណ្ឌិត្យសភាស៊ីរី ខណៈទួរគីបង្កើនការវាយប្រហារនៅភាគខាងជើង

2023/10/06 03:46:53 pm        328

ក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្ស និយាយថា ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ទី៥តុលារ លើបណ្ឌិត្យសភារបស់ប្រទេសស៊ីរី បានសម្លាប់មនុស្ស១១២នាក់ ដោយ​សារព័ត៌មាន​រដ្ឋ​បាន​ដាក់​ការ​ស្ដីបន្ទោសលើអង្គការភេរវកម្មចំពោះការវាយប្រហារដោយយានដ្រូនក្នុងទីក្រុង ហូមស៍ (Homs) គ្រប់គ្រងដោយរដ្ឋាភិបាល។  

យោង​តាមកងកម្លាំងឃឺដ ក្នុងការវាយឆ្មក់តាមអាកាសដោយឡែករបស់ប្រទេសទួរគី នៅក្នុងភាគ​ខាង​ជើង​គ្រប់គ្រងដោយក្រុមឃឺដរបស់ប្រទេសនេះ បានសម្លាប់​មនុស្ស​មនុស្ស​យ៉ាង​ហោច​ណាស់​១១នាក់ បន្ទាប់ពីទីក្រុងអង់ការ៉ា(Ankara) បាន​គំរាម​សង​សឹក​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​។ 

សេចក្ដីថ្លែងការណ៍យោធាចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បាននិយាយថា នៅ​ក្នុងទីក្រុងហូមស៍ ភាគកណ្ដាល អង្គការ​ភេរវកម្ម​ប្រដាប់​អាវុធ​បាន​ប្រើ​យាន​ដ្រូន​ផ្ទុក​គ្រឿង​ផ្ទុះដាក់គោល​ដៅលើពិធីប្រគល់សញ្ញាបត្រដែលចូលរួម​ដោយ​ក្រុម​គ្រួសារ​របស់​សិស្សជា​នាយ​ទាហាន ហើយស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។  

ក្រុម​ឃ្លាំ​មើលសិទ្ធិមនុស្សសម្រាប់ប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាន​រាយការណ៍ពីចំនួនអ្នកស្លាប់ចំនួន១១២នាក់ រួមទាំងជនស៊ីវិល២១នាក់ ក្នុង​ចំណោម​ពួក​គេ​មាន​ស្រី្ត ​និងក្មេងស្រី ហើយមនុស្សយ៉ាងហោចណាស់១២០នាក់ បានរងរបួស។  

គិត​មកដល់ពេលនេះ នៅពុំទាន់​មាន​ក្រុម​ណាមួយ​អះ​អាង​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ៕​

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm