ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា អឺរ៉ុបត្រូវតែគាំទ្រសហរដ្ឋអាមេរិកក្នុងអំឡុងពេល «ដ៏លំបាកនេះ»។
ជម្លោះក្នុងចំណោមគណបក្សសាធារណរដ្ឋភាគច្រើន នៅក្នុងសភាតំណាងរាស្រ្តអាមេរិក បានធ្វើឱ្យការចរចាថវិកាមានភាពស្មុគស្មាញ និងបានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃដិន ដែលជាអ្នកប្រជាធិបតេយ្យ បានត់បង់នូវទំនុកចិត្តដែលថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងលើជំនួយអ៊ុយក្រែន ដើម្បីបង្ហាញពីការព្រួយបារម្ភដោយបើកចំហ។

លោក Zelenskiy បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបនៅប្រទេសអេស្ប៉ាញថា ស្ថានភាពរបស់សហរដ្ឋអាមេរិក គឺពិតជាមាន «គ្រោះថ្នាក់ណាស់» ប៉ុន្តែអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រយៈពេលដ៏លំបាកណាមួយ។
សហគមន៍នយោបាយអឺរ៉ុបត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាង៤០ រាប់ចាប់ពីប្រទេសន័រវេស រហូតទៅដល់ប្រទេសម៉ុលដូវ៉ា ផងដែរ៕
