ឯកឧត្តម ហ៊ុន ម៉ានី និងទូតអាមេរិក ពិភាក្សាគ្នាពីវិស័យមុខងារសាធារណៈនិង យន្តការជ្រើសរើសមន្រ្តី

2023/10/06 04:40:58 pm        347

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួល​ជួប​សំណេះ​សំណាល​ជាមួយ​ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា និងសហការី នារសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ជំនួបនេះ គឺ​ថ្នាក់ដឹកនាំទាំងពីរ ជជែកពិភាក្សាពីវិស័យមុខងារសាធារណៈនិង យន្តការជ្រើសរើសមន្រ្តី។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម W.Patrick Murphy ឯក​អគ្គ​រដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើការ​ពិភាក្សា​ជុំវិញ​ប្រធាន​បទ​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ កិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងប្រធានបទផ្សេងរួមមាន យន្តការ​នៃ​ការប្រឡងជ្រើសរើសមន្ត្រី ដែលបានអនុវត្តក្នុងប្រទេសទាំងពីរ។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី បានចែករំលែកលើស្ថានភាព និងដំណើរការ នៃ​ការ​ជ្រើសរើស​មន្ត្រី​រាជការនៅសហរដ្ឋអាមេរិក ដោយបានលើក​ឡើង​ពី​ការ​លំបាក​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដើម្បីទាក់ទាញអ្នកដែលមានសមត្ថភាព ចម្រុះជាតិសាសន៍ ពីបណ្តារដ្ឋនានា ជា​ពិសេស​រដ្ឋ​ដាច់​ស្រយាល ឱ្យមកចូលរួមប្រឡងមន្ត្រីដោយផ្អែកលើគោលការណ៍ស្មើភាព និងមាន​សមត្ថភាព​។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកត់​សម្គាល់​រាល់​ចំណុច​ដែល​ឯកអគ្គ​រដ្ឋ​ទូត​បាន​លើក​ឡើង និងបានគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ជាពិសេស​លើ​ការ​អនុវត្ត​ចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ច​ការ​រៀប​ចំ​យន្ត​ការ​ថ្នាក់​ជាតិ​ប្រឡង​ជ្រើសរើសមន្ត្រីរាជការ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​អំ​ពី​សកម្មភាព​ការងារដែលកំពុងដំណើរការ ខណៈការងារមួយចំនួនទាមទារពេលវេលាក្នុងការអនុវត្ត ហើយ​នឹងការបន្តខិតខំប្រឹងប្រែងសម្រួចបន្ថែមក្នុងការអនុវត្តឱ្យកាន់តែប្រសើរ។

សូមជម្រាបជូនថា តាមរយៈជំនួបនាពេលនេះដែរ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំទាំងពីរ អាច​ផ្លាស់​ប្តូរ​មតិ​យោបល់ និងបទពិសោធន៍ត្រង់ទៅត្រង់មក រៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែង​យល់​ពី​កត្តា​ប្រឈម​ផ្សេងៗ នៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm