រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងអគ្គមេធាវីលោក Merrick Garland ស្ថិតនៅក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានជួបជាមួយមន្ត្រីក្នុងតំបន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន ដូចជា ការធ្វើអន្តោប្រវេសន៍ គ្រឿងញៀន ការជួញដូរអាវុធ និងបញ្ហាសន្តិសុខ។

ជំនួបនេះត្រូវបានចូលរួមដោយ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcenas និងរដ្ឋមន្ត្រីសន្តិសុខ លោកស្រី Rosa Icela Rodriguez។
ប្រទេសទាំងពីរបានចាប់ផ្តើម ការប្តេជ្ញាចិត្តរបស់ពួកគេប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ហើយលោក Blinken បានអំពាវនាវឲ្យមានសុវត្ថិភាព និងធានាបានសន្តិសុខ នៅព្រំដែនរវាង ប្រទេសទាំងពីរ។

លោក Merrick បានអរគុណប្រទេសម៉ិកស៊ិក សម្រាប់ការធ្វើបត្យាប័នឈ្មួញជួញដូរគ្រឿងញៀន Ovidio Guzman កាលពីខែកញ្ញា និងរំលែកទុក្ខ អ្នកស្លាប់ជាកងកម្លាំងប្រដាប់អាវុធម៉ិកស៊ិក ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនជននេះ។