AFC Cup៖ គ្រូភ្នំពេញក្រោន នឹងផ្ដោតការប្រកួតជាមួយក្រុមខ្លាំងអូស្ដ្រាលី ក្រោយឈ្នះ ២ប្រកួតជាប់គ្នា

2023/10/06 06:05:24 pm        1.4 K

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានផ្ដោតជាពិសេស សម្រាប់​ការ​ប្រកួត​បន្ទាប់​ជា​មួយក្រុម Macarthur FC របស់អូស្ដ្រាលី បន្ទាប់ពីក្រុមខ្លួន បានទទួលជ័យជម្នះ ២​ប្រកួត​ជាប់គ្នា ក្នុងវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ពូលF ។

នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតជើងទី១ ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯកលីគមីយ៉ាន់ម៉ា ៤​សម័យ​នេះ ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​(ស្ដាតអូឡាំពិក) ។

ជំនួបវគ្គចែកពូលលើកដំបូងនៅកម្ពុជានេះ កីឡាករជប៉ុន Shimizu Shintaro ​បាន​រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ភ្នំពេញ​ក្រោន ១គ្រាប់មុន នៅវគ្គទី១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី២៧ ។ បន្ទាប់មកពួកគេ នៅតែបន្ដដាក់សម្ពាធ ជាមួយការបង្កើត​ឱកាស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​គូប្រកួត​ជា​ច្រើន ​រហូតរកបាន ៣គ្រាប់ទៀត នៅវគ្គទី២ ដោយខ្សែប្រយុទ្ធ Shimizu Shintaro ដដែល ២​គ្រាប់ ​និង លឹម ពិសុទ្ធ ១គ្រាប់ ។

ក្រោយចប់ការប្រកួតលោក Oleg បានសម្ដែងមោទនភាព ចំពោះកូនក្រុម ក៏ដូច​ជា​បាល់​ទាត់​កម្ពុជា​ ដែលធ្វើបានល្អ សម្រាប់ការប្រកួតទី២ ក្នុងពូល ទោះបីលោក​មើល​ឃើញ​ចំណុច​ខ្សោយ​របស់​ក្រុម​ Shan United មួយចំនួនក៏ដោយ ។ បែបនេះក្ដី លោកនឹងផ្ដោតការប្រកួតបន្ទាប់ ដែល​ត្រូវ​ជួបក្រុមឆ្លងទ្វីបមកពីអូស្ដ្រាលី Macarthur FC ដើម្បីរក្សាបាននូវលទ្ធផលជាវិជ្ជមានបន្ដទៀត ។

ដោយឡែក Han Win Aung គ្រូបង្វឹកក្រុម Shan United បានទទួលស្គាល់ក្រុមភ្នំពេញក្រោន គឺ​ជា​ក្រុមខ្លាំង និងធ្វើបានល្អជាងក្រុមខ្លួន ពិសេសខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាបឆ្វេង-ស្ដាំ ដែល​ធ្វើ​បាន​យ៉ាង​ល្អ ទើបធ្វើឲ្យក្រុមខ្លួនរបូតគ្រាប់បាល់ច្រើនគ្រាប់បែបនេះ ។ ដូច្នេះ Shan ​នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​មួយ​ចំនួន នៅប្រកួតបន្ទាប់ ដែលជាការប្រកួតដ៏សំខាន់ និងលំបាកសម្រាប់ខ្លួន ។

គួរដឹងថា ក្រោយឈ្នះ ២ប្រកួតជាប់គ្នា ភ្នំពេញក្រោន បានឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយ​មាន ៦ពិន្ទុស្មើក្រុម Macarthur FC ដែលឈ្នះ ២ប្រកួតដូចគ្នា មុនក្រុមទាំងពីរ ត្រូវជួប​គ្នា​បញ្ចប់​ជើង​ទី១ ក្នុងពូល នាថ្ងៃទី២៦ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) រាជ​ធានីភ្នំពេញ មុនបន្ដការប្រកួតជើងទី២ មួយជុំទៀត រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​កាត់​សេចក្ដី​រក​ក្រុមខ្លាំងឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        363
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        451

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm