លោក Biden មានផែនការជួបជាមួយមេដឹកនាំចិន នៅខែវិច្ឆិកា

2023/10/06 06:07:19 pm        139

សារព័ត៌ Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមាន កំពុងរៀបចំផែនការជំនួបទល់មុខគ្នា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំចិន លោក Xi Jinping ក្នុងទីក្រុង San Francisco នៅខែក្រោយ ខណៈប្រទេសទាំងពីរស្វែងរកធ្វើឲ្យមានស្ថិរភាព ទំនាក់ទំនាក់ដែលមានភាពប្រេះឆា។

ទំនាក់ទំនងរវាង ប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក មានភាពតានតឹង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ប្រភពដើមនៃជំងឺរាតត្បាត Covid-19 ការចោទប្រកាន់ពីបទចារកម្ម បញ្ហាសិទ្ធមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

សារព័ត៌មានដែលបានដកស្រង់សម្តី ក្រុមមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ និយាយថាលទ្ធភាពអាចធ្វើទៅបានគឺពិតជាជាក់ច្បាស់។ យើងកំពុងចាប់ផ្តើមដំណើរការនៃផែនការនេះ។ ជំនួបនេះ នឹងធ្វើឡើងបន្ទាប់ពីការចូលរួមកម្រិតខ្ពស់ផ្សេងៗ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗ ដែលបានមើលឃើញដំណើរទស្សនកិច្ច ពីមន្ត្រីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន មានដូចជារដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីខែមិថុនា រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen កាលពីខែកក្កដា និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី Gina Raimondo កាលពីខែសីហា។

កាលពីពេលថ្មីៗ លោក Blinken បានជួបជាមួយអនុប្រធានាធិបតីចិន លោក Han Zheng នៅក្នុងទីក្រុងញ៉ូវយ៉ក ហើយទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងប្រទេសម៉ាល់តា។ ជំនួបរវាងរបស់លោក Biden និងលោក Xi នៅក្រៅកិច្ចប្រជុំកំពូលG20 ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជាជំនួបផ្ទាល់លើកដំបូង ចាប់តាំងពីលោក Biden បានក្លាយជា ប្រធានាធិបតី។ កាលពីលើកមុន មេដឹកនាំទាំងពីរនេះ មានជំនួបផ្លាស់ប្តូរយោបល់ចំនួន៥លើកតាមទូរស័ព្ទ និងសន្និសីទវីដេអូ បន្ទាប់ពីលោក Biden ឡើងកាន់តំណែង។

ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់ របស់ចិន បាននិយាយព្រលយពាក្យកាលពីខែមុនថាជំនួបណាមួយ រវាង លោក Xi និងលោក Biden នឹងផ្អែកលើសហរដ្ឋអាមេរិក ដែលបង្ហាញពីភាពស្មោះត្រង់គ្រប់គ្រាន់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm