ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបន្តការផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនរាប់រយពាន់នាក់ នៅក្នុងប្រទេសអេត្យូពី រយៈពេល៤ខែ បន្ទាប់ពីជំនួយត្រូវបានផ្អាក ដោយសារផែនការលួចសម្ភារៈផ្គត់ផ្គង់មិនអាចគ្រប់គ្រងបាន។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារ USAID បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសអេត្យូពី បានយល់ព្រមដកខ្លួនចេញពីការបញ្ជូន ការរក្សាទុក និងការចែកចាយនូវការផ្គត់ផ្គង់ស្បៀងអាហារដល់ជនភៀសខ្លួន។ ជំនួយស្បៀងអាហារ នឹងត្រូវបានស្ដារឡើងវិញដល់ជនភៀសខ្លួនប្រហែល មួយលាននាក់មកពីប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី អេរីទ្រី និងកន្លែងផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ ជំនួយស្បៀងអាហារ មិនទាន់បានបន្តសម្រាប់ប្រជាជនអេត្យូពី ២០,១ លាននាក់ ដែលពឹងផ្អែកលើវានោះទេ ខណៈដែលប្រទេសនេះ ជួបនឹងជម្លោះផ្ទៃក្នុង និងគ្រោះរាំងស្ងួត។
ទីភ្នាក់ងារនេះ ក៏បាននិយាយថា ខ្លួនបានអនុវត្តវិធានការនានា រួមទាំងការធ្វើតេស្តជីវមាត្រ និងការតាមដានដោយGPS នៅក្នុងប្រតិបត្តិការរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីជួយដោះស្រាយហានិភ័យនៃការផ្លាស់ប្តូរទិស និងដើម្បី«ជួយធានាបាននូវជំនួយស្បៀងអាហារទៅដល់អ្នកទាំងឡាយដែលត្រូវការវាច្រើនបំផុត»។

