ស្រួង ភាវី ស្ដ្រីខ្មែរម្នាក់គត់ ក្នុងចំណោមបុគ្គលឆ្នើម ៦នាក់ ទទួលបានពាន​ដ៏មានតម្លៃពីរដ្ឋាភិបាលកូរ៉េខាងត្បូង

2023/10/06 06:49:09 pm        608

កីឡាការិនីប៊ីយ៉ា-ស្នុកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវបានផ្ដល់កិត្តិយសជាថ្មី ដោយ​បាន​ក្លាយ​ជា​ស្ដ្រីខ្មែរតែម្នាក់គត់ ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ផ្ដល់ពានរង្វាន់​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន កាសែតទស្សនាវត្ដីដ៏ធំនៅទីនោះ ។

យោងតាមបណ្ដាញសង្គមផ្លូវការរបស់ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះ បាន​បញ្ជាក់​ថា​ នេះគឺជាមហាកិត្តិយសដ៏ក្រៃលែង សម្រាប់ខ្លួន ក៏ដូចជាប្រជាជនខ្មែរ ដែលលោកស្រី ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងត្បូងជ្រើសរើសទទួលពានរង្វាន់ដ៏វិសេសវិសាលនេះ ក្នុងចំណោម​បុគ្គលិក​ឆ្នើម​ចំនួន ៦នាក់ ។

កីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំដដែលបន្ដថា អ្នក​ទទួល​បាន​ពាន​រង្វាន់​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌នេះ គឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការ ដែល​មាន​គុណ​តម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឲ្យជាតិរីកចម្រើន ព្រមទាំងបាន​លើក​កិត្យានុភាព​ជាតិ​ឲ្យមានភាពល្បីល្បាញថែមទៀតផង ។ ចំពោះលោកស្រីផ្ទាល់ គឺបានលើក​កិត្យានុភាព​ជាតិ​ទាំងពីរ គឺកម្ពុជា ដែលជាជាតិកំណើត និងកូរ៉េខាងត្បូង ដែល​ជា​ជាតិ​ស្នាក់​អាស្រ័យ ។

ចំណែកពានរង្វាន់ ដែលផ្ដល់ដោយក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ គឺ​សម្រាប់​បុគ្គលដែលមានការចុះផ្សាយពីសារព័ត៌មានធំៗ អំពីភាពជោគជ័យក្នុងជីវិត រាល់កិច្ចការ​ដែល​ជា​ប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានប្រជាប្រិយភាពខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការ​ទទួលស្គាល់នេះ គឺតំណាងឲ្យជាតិខ្មែរទាំងមូល ព្រោះ ស្រួង ភាវី គឺជាកូនខ្មែរ តែបាន​ស្នាក់​អាស្រ័យ​នៅ​លើទឹកដីកូរ៉េ ហើយបានកសាងមុខមាត់ កិត្តិយស កេរ្ដិ៍ឈ្មោះសម្រាប់ប្រទេសកម្ពុជា ។

ក្នុងនាមកូនខ្មែរមួយរូប កីឡាការិនី ស្រួង ភាវី បានសម្ដែងនូវក្ដីរំភើបក្រៃលែង ដែល​មាន​ភព្វ​សំណាង​ទទួល​បាននូវកិត្តិយសដ៏ថ្លៃថ្លា ជាមួយការចូលរួមទទួលពានរង្វាន់ដ៏មហាកិត្តិយស ជា​មួយ​បុគ្គលគំរូ អស្ចារ្យ ឆ្នើម និងជាបុគ្គលល្បីៗ ដែលពួកគាត់សុទ្ធសឹងជាអ្នក កសាងជាតិ ជា​អ្នក​បង្រួប​បង្រួមជាតិ ជាអ្នកអភិវឌ្ឍឃុំគ្រងប្រទេសជាតិ និងប្រជាជន ហើយជា​អ្នក​លើក​មុខ​មាត់​ប្រទេស​ជាតិ កិត្យានុភាពជាតិ ឲ្យពិភពលោកបានស្គាល់ថែមទៀត ។ បន្ថែមលើនេះ ភាវី ក៏​បាន​ថ្លែង​អំណរ​គុណរដ្ឋាភិបាលកូរ៉េ និងប្រជាជនកូរ៉េ ដែលតែង​ផ្ដល់​ការ​គោរព​ស្រលាញ់​ដល់​ខ្លួន​ផង​ដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        336
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        420

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm