មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ថា ​កម្មករ​ជាង​ ៣០០​នាក់​ ឆ្លង​កូ​វីដ​នៅ​រោងចក្រ​មួយ​ចំនួន​នៅ​ក្រុង​បាវិត​

2021/06/03 12:03:44 am        115

​ស្វាយរៀង៖ លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ-​១៩​លើក​ម្មករ​-​កម្ម​ការ​នី ក្នុង​រោងចក្រ​ម​មួយចំនួន ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង គិត​មកទល់ពេលនេះ មានកម្ម​ករ​ជាង​ ៣០០​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ខណៈ​មនុស្ស​ជាង​ ២​ពាន់​នាក់​ បាន​យក​សំណាក​តេស្ត​ជំងឺ​កូ​វីដ​១៩​។

​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តស្វាយរៀង​ត្រូវ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ-​១៩​ជាង​ ៩០០​នាក់ ខណ​:​ចំនួន​អ្នក​ឆ្លង​ភាគច្រើន​ជា​កម្មករ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ចំនួន​ ០៨​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​ស្ថិតក្នុង​ក្រុង​បាវិត​។​លោក​បាន​បន្តថា បច្ចុប្បន្ន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​កម្រិត​ចំនួន​៣​ទីតាំង។

​លោក កែរ រដ្ឋា បានបញ្ជាក់​ថា ទោះបី​ការគ្រប់គ្រង​ស្ថានការណ៍​ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ-​១៩​ក្នុង​រោងចក្រ​មានការ​វិវឌ្ឍ​ល្អប្រសើរ ក៏ប៉ុន្តែ ​នៅមាន​កម្មករ​-​កម្ម​ការ​នីមួយ​ចំនួន​ត្រូវបាន​រកឃើញ​ឆ្លង​ជា​បន្តបន្ទាប់​អំឡុង​ពេល​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់ខ្លួន​។​

​ដោយឡែក​លោក អ៊ូ សុខឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ: បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ​នៅ​ក្នុង​រោងចក្រ​បានធ្វើ​ឲ្យ​រោងចក្រ​មួយចំនួន​បាន​បាត់បង់​កម្លាំង​ពលកម្ម​កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជាង​ ១​ម៉ឺន​នាក់​។

​ដើម្បី​ទប់ស្កាត់ និង​ធានា​នូវ​ចរន្ត​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ សហគ្រាស អាជ្ញាធរខេត្ត បាន​ដាក់​ចេញ​នូវ​វិធានការ​ជំរុញ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់​ត្រូវ​ចូលរួម​ណែនាំ​ដល់ក​ម្មករ​-​កម្ម​ការ​នី​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ឲ្យ​ខ្ពស់បំផុត ពិសេស​៣​កុំ ៣​ការពារ ខណ​:​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​ខេត្តស្វាយរៀង ក៏​នឹងមាន​ការចុះពិនិត្យ​ជាប្រចាំ​តាម​បណ្តា​រោងចក្រសហគ្រាស នីមួយៗ​ផងដែរ​៕ អត្ថបទ​៖ សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm