អគារនៅទីលានវាយកូនគោលដែលទើបរៀបចំការប្រកួត Ryder Cup សប្តាហ៍មុនត្រូវភ្លើងឆេះ

2023/10/06 08:09:56 pm        462

ព្រឹត្តិការណ៍វាយកូនគោលតំណាងទ្វីបពីរ អឺរ៉ុប-អាមេរិក Ryder Cup ទើបតែបញ្ចប់មិនទាន់បាន ១ សប្តាហ៍ស្រួលបួលផង អគារនៅក្នុងទីលានវាយកូនគោល Marco Simone នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ដែលទទួលរៀបចំការប្រកួតនោះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

អគារដែលមានកំពស់ ៣ ជាន់​ដែល​បាន​សាងសង់​ឡើង​បណ្តោះ​អាសន្ន​ដើម្បី​ទទួល​ការ​ប្រកួត​នោះ ​ត្រូវបានភ្លើងឆេះដោយមិនទាន់រកឃើញមូលហេតុ និងគ្មានអ្នករងរបួសឡើយ ស្រប​ពេល​ដែល​ក្រុម​ពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការបាន ខណៈហេតុការនេះ កើតឡើងនៅវេលាម៉ោង ៥ ល្ងាច ម៉ោងនៅទីក្រុងរ៉ូមអ៊ីតាលីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្រុមវាយកូនគោលអឺរ៉ុបបានយកឈ្នះក្រុមអាមេរិក ដើម្បីគ្រងជើងឯកពានរង្វាន់ Ryder Cup ក្នុង​ទឹក​ដីរបស់ខ្លួននៅទីក្រុង Rome ប្រទេសអ៊ីតាលី។

ជ័យជំនះនេះក៏បានធ្វើឱ្យក្រុមវាយកូនគោលអឺរ៉ុប គ្រងជើងឯកនៅក្នុងទឹកដីរបស់ខ្លួនរយៈពេល ៣០ ឆ្នាំចុងក្រោយ និងមានកីឡាករ ៥ នាក់របស់អឺរ៉ុបដែលមានវត្តមាននៅពេលនេះឈ្នះជើងឯក Ryder Cup នៅក្នុងទឹកដីរបស់ខ្លួន។

គិតតាំងពីបង្កើតឡើងរយៈពេល ៩៦ ឆ្នាំ Ryder Cup បានរៀបចំឡើងបាន ៤៤ លើក ក្នុង​នោះ​អឺរ៉ុប​ឈ្នះ ២៧ លើក អាមេរិកឈ្នះ ១៥ លើក និងស្មើគ្នា ២ លើក៕ អត្ថបទ​៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm