ឥណ្ឌូនេស៊ីនិយាយថា គ្មានផ្សែងឆ្លងកាត់ព្រំដែនទៅកាន់ម៉ាឡេស៊ីនោះទេ ខណៈចំហេះព្រៃថយចុះ

2023/10/06 08:26:41 pm        261

រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីប្រទេសជិតខាងខ្លួន បានជំរុញឲ្យទីក្រុងហ្សាកាតា មានចំណាត់ការ ខណៈគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរថា ចំហេះព្រៃ នៅក្នុងផ្នែកមួយចំនួន នៅប្រទេសឥណ្ឌូនេស៊ី បានថយចុះ ហើយគ្មានផ្សែងត្រូវបានមើលឃើញហុយទៅកាន់ប្រទេសម៉ាឡេស៊ីនោះទេ។

លោក Nik Nazmi Nik Ahmad រដ្ឋមន្ត្រីធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៊ី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ បាននិយាយថា លោកបានស្នើឲ្យសមភាគីឥណ្ឌូនេស៊ី របស់លោក ដោះស្រាយបញ្ហាផ្សែងហុយ។

លោក Siti Nurbaya រដ្ឋមន្ត្រីបរិស្ថាន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមិនដឹងនូវអ្វីជាមូលដ្ឋាន ដែល ប្រទេសម៉ាឡេស៊ី បានប្រើប្រាស់ក្នុងការផ្តល់សេចក្តីថ្លែងការណ៍ទាំងនោះទេ។ យើងកំពុងធ្វើការមិនផ្អែកលើសំណើរបស់ប្រទេសម៉ាឡេស៊ីនោះទេ។

យោងតាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ចំហេះព្រៃ បានបញ្ជូនផ្សែង ហុយឡើងនៅទូទាំងតំបន់ ក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ ដែលបានឆេះលើផ្ទៃដីរាប់លានហិកតា និងបានបង្កើតបានជាការបំភាយខ្ពស់លើកំណត់ត្រា។

ស្ទើរតែគ្រប់រដូវក្តៅ ផ្សែងពីចំហេះព្រៃដើម្បីសម្អាតដីសម្រាប់ការដាំដំណាំដូងប្រេង ឈើសម្រាប់ផលិតក្តារបន្ទះ ក្រដាស់ និងដំណាំម្រេច នៅប្រទេសឥណ្ឌូនេស៊ី ដែលគ្របដណ្តប់ភាគច្រើននៅក្នុងតំបន់ នាំឲ្យមានហានិភ័យសុខភាព ប៉ះពាល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ។

រដ្ឋមន្ត្រីប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ចំនួនចំហេះព្រៃនៅក្នុងផ្នែកមួយចំនួននៅកោះស៊ូម៉ាត្រា និងកោះបណេអូ បានថយចុះ ហើយរដ្ឋាភិបាល បានបន្តពន្លត់អណ្តាតភ្លើងឆាបឆេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm