សហភាពអឺរ៉ុប នឹងធ្វើជាម្ចាស់ផ្ទះការចរចារវាងអាមេនី-អាស៊ែរបៃហ្សង់ នៅខែនេះ

2023/10/06 09:25:43 pm        52

អ៊ឺរ៉ុប ៖ ប្រមុខសហភាពអឺរ៉ុប លោក Charles Michel បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប នឹងធ្វើជាម្ចាស់ផ្ទះការចរចារវាង មេដឹកនាំប្រទេសអាមេនី និងអាស៊ែរបៃហ្សង់នៅខែនេះ ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងរវាងសត្រូវទាំងពីរនេះ បន្ទាប់ពីការវាយលុកយ៉ាងរហ័សរបស់ទីក្រុងបាគូ នៅក្នុងតំបន់ណាហ្គ័ណូ-ការ៉ាបាក់។ លោក Michel បាននិយាយនៅក្រៅកិច្ចប្រជុំកំពូល សហគមន៍នយោបាយសហភាពអឺរ៉ុបចំនួន៤៧ ប្រទេស ក្នុងប្រទេសអេស្បាញថា គោលដៅ គឺត្រូវមានជំនួបនេះធ្វើឡើងនៅចុងខែតុលា ហើយយើងនឹងកំណត់កាលបរិច្ឆេទរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងប្រធានាធិបតីអាស៊ែរបៃហ្សង់លោក Ilham Aliyev ។

រយៈពេល២សប្តាហ៍កន្លងទៅនេះ ប្រទេសអាស៊ែរបៃហ្សង់ បានចូលគ្រប់គ្រងតំបន់ណាហ្គ័ណូ-ការ៉ាបាក់ជាតំបន់ផ្តាច់ខ្លួន ជាលើកដំបូង ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ បន្ទាប់ពីការវាយលុក១ថ្ងៃ។ ប្រតិបត្តិការនេះ បានបង្កឲ្យមានការភៀសខ្លួនទ្រង់ទ្រាយធំនៃជនជាតិភាគតិចអាមេនី ក្នុងចំនួនភាគច្រើនប្រមាណ១២០.០០០នាក់ ដែលកំពុងរស់នៅលើទឹកដីនេះ ដោយភៀសខ្លួនចូលទៅកាន់ប្រទេសអាមេនី។ 

បណ្តាមេដឹកនាំអឺរ៉ុប ដែលមានតួនាទីកាន់តែកើនឡើងនៅក្នុងតំបន់ Caucasus បានសង្ឃឹមធ្វើជាម្ចាស់ផ្ទះនៅក្នុងប្រទេសអេស្បាញ នូវជំនួបដំបូងរបស់លោក Aliyev ជាមួយលោក Pashinyan ចាប់តាំងពីការវាយលុកនៅតំបន់ការ៉ាបាក់។

ប៉ុន្តែមេដឹកនាំអាស៊ែរបៃហ្សង់ បានច្រានចោលការចរចានេះ ដែលទីក្រុងបាគូ បានលើកឡើងពីគោលនយោបាយដាក់យោធារបស់ប្រទេសបារាំង ក្នុងតំបន់ Caucasus ជាឥរិយាបថរបស់សហភាពអឺរ៉ុបចំពោះតំបន់នេះ និងអវត្តមានរបស់ប្រទេសទួរគី ជាសម្ព័ន្ធមិត្តដ៏យូរលង់ របស់ទីក្រុងបាគូ។



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm