អាល្លឺម៉ង់ ៖ ប្រភពមួយដែលដឹងអំពីបញ្ហានេះ បាននិយាយថា នគរបាលនិងមន្ត្រីគយអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានឆែកឆេរភូមិគ្រឹះជាច្រើនកន្លែង នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ីម្នាក់ ដែលជាគោលដៅនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រភពនោះ បានប្រាប់សសារព័ត៌មានរ៉យទ័រថា សេដ្ឋីជនជាតិរុស្សីឈ្មោះ អាលីសឺ អុសម៉ាណូវ (Alisher Usmanov) ដែលជាពាណិជ្ជកររុស្ស៊ី-អ៊ូសបេគីស្ថាន គឺជាគោលដៅនៃប្រតិបត្តិការឆែកឆេរនេះ។
អ្នកនាំពាក្យរបស់លោកអុសម៉ាណូវ បាននិយាយក្នុងការឆ្លើយតបសំណើរបស់សារព័ត៌មានរ៉យទ័រសុំការអធិប្បាយថា៖«នេះមិនអាចមានហេតុផលសម្រាប់ការសង្ស័យប្រឆាំងនឹងលោកអុសម៉ានូវដែលតែងតែប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលលោករកបានដោយស្របច្បាប់ ជាការបន្ថែមពីលើការបង្ហាញពីមូលនិធិ ដែលលោកទទួលបានទ្រព្យសម្បត្តិទាំងអស់នេះ»។
អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកអុសម៉ាណូវ មិនមែនជាម្ចាស់នៃទ្រព្យសម្បត្តិ ដែលលោកបានរកបាននេះ ហើយគ្មានសិទ្ធិគ្រប់គ្រង ឬចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។

