អុីតាលី ៖ នាយករដ្ឋមន្ត្រីស្តាំនិយមនៃប្រទេសទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីតាលី និងអង់គ្លេស ចង់ដឹកនាំផ្លូវនៅអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹង«ការធ្វើអន្តោប្រវេសន៍ខុសច្បាប់»។
អត្ថបទនេះ គឺជាការបង្ហាញពីការរួមសាមគ្គីមួយទៀតរវាងរដ្ឋាភិបាលទាំងពីរ ដែលវិធីសាស្រ្តដ៏តឹងតែងលើការធ្វើអន្តោប្រវេសន៍ ត្រូវរងការរិះគន់ពីបណ្តាអង្គការសប្បុរសធម៌ និងក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស។
ពួកគេ បានសរសេរនៅក្នុងសារព័ត៌មាន កូរៀរ៉េ ឌែលឡា ស៊ីរ៉ា (Corriere della Sera) និង សារព័ត៌ មាន The Times ថា៖«ទស្សនៈរបស់យើង និងគោលដៅរបស់យើង គឺដូចគ្នា។ ជាការពិត យើងគឺជាមិត្តជិតស្និទ្ធបំផុតពីរ នាក់ នៅអឺរ៉ុប នាពេលបច្ចុប្បន្ននេះ»។
លោកស្រីមេឡូនី (Meloni)និងលោកស៊ុន ណាក់ (Sunak) បាននិយាយមួយថ្ងៃបន្ទាប់ពីធ្វើសហម្ចាស់ផ្ទះកិច្ចប្រជុំស្តីពីអន្តោប្រវេសន៍ជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀតថា ៖«យើងកំពុងធ្វើការរួមគ្នា ដើម្បីបញ្ឈប់ទូកដឹកជនអន្តោប្រវេសន៍ ហើយយើងកំពុងអំពាវនាវឲ្យអ្នកផ្សេងទៀត ធ្វើសកម្មភាពជាបន្ទាន់ដូចគ្នានេះ។

