ការលក់ចំណីអាហារ និងភេសជ្ជៈ ដែលប៉ះពាល់សុខភាពសិស្សនៅតាមសាលាត្រូវបានកាត់បន្ថយច្រើន

2023/10/06 10:28:07 pm        653

ភ្នំពេញ៖ បច្ចុប្បន្នអ្នកលក់ដូរនៅតាមសាលារៀនជាច្រើនទៅទូទាំងប្រទេសកម្ពុជា បានចូលរួម​ឆ្ពោះទៅលែង លក់ភេសជ្ជៈ និងចំណីអាហារ ដែលនាំឱ្យមានហានិភ័យចំពោះសុខភាពសិស្ស ទៅថ្ងៃអនាគត។ នេះបើតាមការឱ្យដឹងពីលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់BTVថា ដើម្បី ថែរក្សាសុខភាពសិស្សានុសិស្សនៅសាលារៀន​ ក្រសួងអប់រំ​ បានបង្កើតនាយកដ្ឋានមួយ ដែល​មានឈ្មោះ ថា នាយកដ្ឋានសុខភាពសិក្សា ដែលមានតួនាទីធ្វើការងារជាប្រចាំជាមួយសាលារៀន ក្នុងរៀបចំឯកសារ ណែនាំ និងអប់រំពីចំណេះដឹងផ្សេងៗ ​ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ។ ក្រៅពីនេះនាយកដ្ឋាន ក៏បានរៀបចំក្រុមការងារចុះទៅតាមសាលារៀនជាប់ជាប្រចាំផងដែរ ។

លោក អ៊ុក វណ្ណា នាយករងវិទ្យាល័យហ៊ុន សែន-ប៊ុនរ៉ានី ច្បារអំពៅ បានឱ្យដឹងថា ស្របទៅតាម គោលការណ៍​ណែនាំ​របស់ក្រសួងអប់រំ សាលារៀនតែងធ្វើការផ្សព្វផ្សាយអប់រំទៅ​ដល់​សិស្សានុសិស្ស និង ជាពិសេសអ្នកលក់ដូរនៅក្នុងសាលារៀន ឱ្យបានយល់ដឹងពីអនាម័យ សុវត្ថិភាព​ចំណីអាហារ ​និងហាមមិន ​ឲ្យលក់ចំណីអាហារណា​ប៉ះពាល់​សុខភាព​នោះទេ ខណៈបច្ចុប្បន្ន ​ការលក់ចំណីអាហារទាំងនោះកាត់ ​បន្ថយបានច្រើន ។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ​យុវជន និងកីឡា ​ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថាន សិក្សា មាន៦ប្រភេទ រួមមាន៖ ទី១. ចំណីអាហារគ្រប់ប្រភេទ​ ដែលហួស​កំណត់កាល​បរិច្ឆេទ ទី២. គ្រឿង ស្រវឹង ​និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ​ទី៣. ចំណីអាហារ ​ដែលមិនមានប្រភពច្បាស់លាស់ ទី៤. ភេសជ្ជៈ ប៉ូវកម្លាំង ​ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ​ទឹកស៊ីរ៉ូ គ្រប់ប្រភេទ ទី៥. ស្ករសូកូឡា ស្ករគ្រាប់​ និងស្ករកៅស៊ូ គ្រប់ប្រភេទ ​និងទី៦. ចាហួយគ្រប់ប្រភេទ ​នំដូណាត់​ នំផ្អែមខ្លាំង ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm