ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធដំបូង ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលានេះ លើវិញ្ញាសាសម្ដែងមេគុនជាក្រុមនារី ។
ក្រុមកីឡាការិនី ដែលដណ្ដើមបានមេដាយសំរឹទ្ធដំបូងជូនជាតិ រួមមានកីឡាការិនី ពុទ្ធា ស្រីណុច, ថាត់ ឆេងហ័ង និងកីឡាការិនី អូន ស្រីដា ។



