ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមនបានចុះរៀបចំសណ្ដាប់ធ្នាប់បរិស្ថានអនាម័យតាមច្រាំងទន្លេជុំវិញ បរិវេណកោះពេជ្រដើម្បីឲ្យមានបរិស្ថានអនាម័យស្អាតល្អ។ ពិសេស តាម បណ្ដោយ ដៃទន្លេបាសាក់ សង្កាត់ ទន្លេ បាសាក់ ខណ្ឌចំការមន ដេីម្បី ឱ្យ មាន សោភ័ណភាពសាកសមជាទីក្រុង ស៉ីវីល័យ ។
ការចុះរៀបចំនេះបានធ្វើឡើង នៅព្រឹកថ្ងៃ សុក្រ ទី ៦ ខែតុលា ឆ្នាំ ២០២៣ អនុវត្ត តាមការណែនាំរបស់ លោក កៀង ល័ក្ស អភិបាល នៃនៃគណៈអភិបាលខណ្ឌចំការមន បានចាត់ ឲ្យលោក អុីវ ថាវី នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំង សណ្ដាប់ ធ្នាប់ ខណ្ឌ សហការ ជាមួយ ក្រុមហ៊ុន ស៊ីន ទ្រី ចុះ រៀបចំ សម្អាត អនាម័យ បរិស្ថាន ជុំវិញ បរិវេណកោះពេជ្រ(មុខសាលមហោស្រពកោះពេជ្រ) សង្កាត់ ទន្លេ បាសាក់ ខណ្ឌចំការមន។
លោក កៀង ល័ក្ស អភិបាល នៃនៃគណៈអភិបាលខណ្ឌចំការមន ឱ្យដឹងថាខណ្ឌចំការមនគឺជាខណ្ឌមួយ ជាប់ច្រាំងទន្លេបាសាក់ដែលមានកន្លែងឲ្យពលរដ្ឋធ្វើដំណើរដោយថ្មើជើងតាមត្រាំងមាត់ទន្លេបាន។ដូច្នេះលោកបានចាត់ឱ្យមន្ត្រីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យយកចិត្តទុកដាក់ជាប្រចាំអំពីបញ្ហាបរិស្ថានអនាម័យដើម្បីឲ្យមានសោភ័ណភាពល្អប្រសើរ និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ផងដែរ មកលេងកម្សាន្ត។
គួរបញ្ជាក់ផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏តែងតែប្រជុំជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញឲ្យបន្តយកចិត្តទុកដាក់ពាក់ព័ន្ធនឹងបញ្ហាបរិស្ថានអនាម័យដើម្បីទីក្រុងស្អាតនេះផងដែរ៕ អត្ថបទ៖ កុម្ភះ










