អាមេរិក ៖ មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិក និងទួរគីបានជួបសន្ទនាតាមទូរស័ព្ទបន្ទាប់ពីកងកម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី បានបាញ់ទម្លាក់យានដ្រូនបំពាក់អាវុធមួយគ្រឿងរបស់ទួរគី។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា យានសដ្រូននោះបានចូលជិតខ្លាំងពេកក្បែរដែនអាកាសរបស់កងកម្លាំងជើងគោករបស់ខ្លួនក្នុងប្រទេសស៊ីរី ប៉ុន្តែទីក្រុងអង់ការ៉ា គ្រាន់តែនិយាយថាយានដ្រូននេះបានបាត់បង់ក្នុងអំឡុងពេលប្រតិបត្តិការ។
ក្នុងអំឡុងការសន្ទនារវាងសម្ព័ន្ធមិត្តណាតូ លោក Hakan Fidan ប្រមុខការទូតទួរគី បានប្រាប់ថា សហរដ្ឋអាមេរិកថា ទួរគីនឹងបន្តដាក់គោលដៅលើក្រុមឃឺដ។អាមេរិក ធ្វើការជាមួយកងកម្លាំង YPG ជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី ប៉ុន្តែទួរគីចាត់ទុកក្រុមនេះថាជាក្រុមផ្ដាច់ខ្លួន និងភេរវករ។
លោក Fidan បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរបស់ប្រទេសទួរគីនៅអ៊ីរ៉ាក់ និងស៊ីរីនឹងបន្តដោយការប្តេជ្ញាចិត្ត ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោក Blinken បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា ដើម្បី សម្របសម្រួល និងបន្ធូរបន្ថយសកម្មភាពជម្លោះរបស់ពួកគេ។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីយោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំង F-16 របស់អាមេរិកបានបាញ់ទម្លាក់យានដ្រូនបំពាក់អាវុធរបស់ប្រទេសទួរគីប្រដាប់ ដែលកំពុងប្រតិបត្តិការនៅជិតមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីបន្ទាប់ពីបានផ្តល់ការព្រមានជាច្រើនលើក។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ទោ ផាទ្រីក រៃឌ័រ ( Patrick Ryder) បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងអាមេរិកបានសង្កេតឃើញយានដ្រូនជាច្រើន ដែលកំពុងប្រតិបត្តិការវាយប្រហារតាមអាកាសនៅជិតទីក្រុង អាល់ ហាសាកា ( Al Hasakah) ភាគឦសានប្រទេសស៊ីរី នៅម៉ោង ៧កន្លះ ម៉ោងក្នុងប្រទេសស៊ីរី៕

