អាមេរិក ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃសុក្រ ៦ ខែតុលា ថារូបលោកត្រូវបានគេប្រាប់ថា លោកគ្មានជម្រើសអ្វីក្រៅពីចំណាយប្រាក់កាលពីកន្លងទៅសម្រាប់ការសាងសង់ផ្នែកថ្មីនៃរបាំងព្រំដែនក្នុងរដ្ឋតិចសាស់ ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ក្នុងតំបន់នេះនោះទេ។
លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថាលោកត្រូវបានគេប្រាប់ថាលោកគ្មានជម្រើសទេ ។ លោកប្រធានាធិបតីរូបនេះ បាននិយាយថា ប្រសិនបើសភាអនុម័តច្បាប់ដើម្បីសាងសង់អ្វីមួយ មិនថាជានាវាផ្ទុកយន្តហោះ ឬរបង ឬផ្តល់ការកាត់ពន្ធនោះទេ លោកមិនអាចនិយាយថាលោកមិនចូលចិត្ត ហើយនឹងមិនបង់ប្រាក់សម្រាប់ការចំណាយទាំងនោះឡើយ។
នៅពេលលោកចូលកាន់តំណែងកាលពីឆ្នាំ ២០២១ លោក Biden បានសន្យាថា នឹងមិនមានការបង្វែរប្រាក់ពីអ្នកជាប់ពន្ធអាមេរិកទៀតទេ ដើម្បីសាងសង់ជញ្ជាំងព្រំដែន។
គ្រួសារជនអន្តោប្រវេសន៍ ដែលខ្លះមានកូនតូចៗ បានដើរឆ្លងទន្លេព្រំដែនរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី៦ ខែតុលា ដើម្បីស្វែងរកក្តីសុបិនក្លាយជាជនជាតិអាមេរិក។
ក្រុមជនអន្តោប្រវេសន៍ទាំងនេះភាគច្រើនមកពីប្រទេសវេណេហ្ស៊ុយអេឡា ដោយប្រាប់សារព័ត៌មាន Reuters ពីស្ថានភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងបស់ប្រទេស និងការគាបសង្កត់របស់រដ្ឋាភិបាលបានបង្ខំឱ្យពួកគេភៀសខ្លួនចេញពីប្រទេស៕

