អាមេរិក ៖ ការវិភាគរបស់សារព័ត៌មាន BBC បានរកឃើញថា ពិភពលោកកំពុងបំពានលើកម្រិតកម្ដៅដ៏សំខាន់មួយក្នុងកំណត់ត្រា មួយដែលក្រុមអ្នកវិទ្យាសាស្ត្របារម្ភ។
ប្រហែលមួយភាគបីនៃរយៈពេលជាច្រើនថ្ងៃនៅក្នុងឆ្នាំ ២០២៣នេះ សីតុណ្ហភាពសកលជាមធ្យមយ៉ាងហោចណាស់ ១,៥ អង្សាសេ ខ្ពស់ជាងកម្រិតមុនឧស្សាហកម្ម។
ការទប់ឲ្យនៅក្រោមកម្រិតព្រមានរយៈពេលវែងត្រូវបានចាត់ទុកថាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជៀសវាងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៃការប្រែប្រួលអាកាសធាតុ។
ប៉ុន្តែឆ្នាំ ២០២៣ គឺ ស្ថិតនៅលើផ្លូវ ដែលជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា ហើយឆ្នាំ២០២៤ អាចនឹងក្តៅជាងនេះ។
លោកស្រី វេជ្ជបណ្ឌិត មេលីសា ឡាហ្សិនប៊ី ( Melissa Lazenby) មកពីសាកលវិទ្យាល័យ ស៊ូសេខ្ស(Sussex)បានលើកឡើងថា នេះគឺជា សញ្ញាមួយដែលថាយើងឈានដល់កម្រិតដែលយើងមិនធ្លាប់មានពីមុនមក ។
របកគំហើញចុងក្រោយនេះកើតឡើងបន្ទាប់ពីសីតុណ្ហភាពក្នុងខែកញ្ញា និងរដូវក្តៅនៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅទូទាំងពិភពលោក។
នៅពេលដែលបណ្ដាមេដឹកនាំនយោបាយបានជួបជុំគ្នានៅទីក្រុងប៉ារីសក្នុងខែធ្នូ ឆ្នាំ ២០១៥កន្លងទៅ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទប់ការកើនឡើងរយៈពេលវែងនៃសីតុណ្ហភាពសកលក្នុងសតវត្សនេះ ឲ្យនៅក្រោម ២អង្សាសេ និងដើម្បីខិតខំប្រឹងប្រែងទប់ឱ្យនៅក្រោម ១,៥អង្សាសេ ៕

